ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលកម្ពុជាគាំទ្រការស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ១៩ ប៉ុន្តែប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់ឧបាយកលនយោបាយ លើលទ្ធផលវិទ្យាសាស្ត្រ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានចេញប្រកាសព័ត៌មានដល់សាធារណជនថា ការការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ។

ក្រសួងសុខាភិបាល បានបង្ហាញគោលជំហររបស់ខ្លួនថា កម្ពុជាគាំទ្រក្នុងការស្វែងរកប្រភពនៃមេរោគនេះ តាមបែបវិទ្យាសាស្ត្រ និងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់ឧបាយកលនយោបាយ លើលទ្ធផលវិទ្យាសាស្ត្រ (political manipulation) និងការដាក់បន្ទុកដល់អ្នកដ៏ទៃ ដោយគ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់។

គិតមកដល់ត្រឹមថ្ងៃសៅរ៍នេះ ប្រជាជនស្នាក់នៅកម្ពុជា បានទទួលការចាក់វ៉ាក់សាំងការពារវីរ៉ុសកូវីដ-១៩ បានប្រមាណ ៨.៩៤លាននាក់ ដែលនេះគឺជាសញ្ញាដល់ល្អ ដែលអាចឲ្យប្រទេសកម្ពុជា ឈានទៅរកការបើកសាលារៀន អាជីវកម្ម តូចធំឡើងវិញក្នុងពេលឆាប់ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក