ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សិង្ហបុរី និងកម្ពុជាចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល

សិង្ហបុរី៖ នៅថ្ងៃទី១៨ ខែមិថុនាម្សិលមិញនេះ រដ្ឋាភិបាលសិង្ហបុរី និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីបន្តកិច្ចសហប្រតិបត្តិការក្នុងរដ្ឋាភិបាលឌីជីថល។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ត្រូវបានចុះហត្ថលេខាដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងលោក Janil Puthucheary ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានសិង្ហបុរី។ ពិធិចុះហត្ថលេខានេះក៏មានការចូលរួមជាអធិបតីភាពផងដែរពីសំណាក់លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ 

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរីជាលើកដំបូងបង្អស់នៅថ្ងៃទី១៨ និង ១៩ ខែមិថុនានេះ ដោយមានការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំកំពូលៗរបស់សិង្ហបុរីផងដែរ។ ក្នុងនោះផងដែរ ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់សាជាថ្មីអំពីទំនាក់ទំនងដ៏កក់ក្តៅ និងយូរអង្វែងរវាងសិង្ហបុរី និងកម្ពុជា ខណៈប្រទេសទាំងពីរកំពុងសម្លឹងឆ្ពោះទៅកាន់ការរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយ។

បើតាមក្រសួងការបរទេសសិង្ហបុរីបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ តម្លាភាពហិរញ្ញវត្ថុ និងបញ្ហាសន្តិសុខស្បៀង និងទឹកជាដើម។ ក្រៅពីជំនួបជាមួយប្រធានាធិបតីសិង្ហបុរី សម្តេចធិបតី ហ៊៊ុន ម៉ាណែត ក៏មានជំនួបជាមួយនាយករដ្ឋមន្រ្តីថ្មីរបស់សិង្ហបុរីគឺលោក Lawrence Wong ក្នុងពិធីទទួលស្វាគមន៍សាយភោជន៍អាហារពេលល្ងាចជាផ្លូវការ ព្រមទាំងប្រសិទ្ធិនាមផ្កាអ័រគីដេមួយប្រភេទតាមឈ្មោះរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីផងដែរ។ បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីសិង្ហបុរីបាន​ស្វាគមន៍​ការ​កើនឡើង​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​សិង្ហបុរី និង​កម្ពុជា ព្រមទាំងបានជជែកអំពីយុទ្ធសាស្រ្តធ្វើឱ្យមានភាពស៊ីជម្រៅបន្ថែមលើវិស័យថ្មីៗមួយចំនួនរួមមាន វិស័យថាមពលកកើតឡើងវិញ និងឥណទានកាបូន ជាដើម។

មេដឹកនាំប្រទេសទាំងពីរបានបង្ហាញនូវកិច្ចស្វាគមន៍ចំពោះការបង្កើតក្រុមការងារឡាវ-កម្ពុជា-សិង្ហបុរីលើការបញ្ជូនថាមពលអគ្គិសនីឆ្លងប្រទេសដែលជាកាតាលីករនៃការអភិវឌ្ឍន៍គម្រោងដើម្បីជំរុញបណ្តាញថាមពលអាស៊ាន។ សិង្ហបុរីក៏បានផ្តល់ការឯកភាពតាមលក្ខខណ្ឌសម្រាប់ការនាំចូលអគ្គិសនីពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាមទៀតផង។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីក៏បានសម្តែងនូវការបន្តគាំទ្ររបស់សិង្ហបុរីចំពោះការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាពបន្ថែមរបស់កម្ពុជា។

ថ្លែងក្នុងពិធីជប់លៀងអាហារពេលល្ងាចផ្លូវការជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, លោកនាយករដ្ឋមន្រ្តី Lawrence Wong មានប្រសាសន៍ថា "ភាគីទាំងពីរ (កម្ពុជា-សិង្ហបុរី) មានមោទនៈភាពជាខ្លាំងក្នុងការគោរពលើទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ"។ លោកនាយករដ្ឋមន្រ្តី Wong ថ្លែងថា៖ "ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ទំនាក់ទំនងទ្វេភាគីរបស់យើងបានរីកចម្រើនយ៉ាងខ្លាំង។ វាស្ដែងឡើងតាមរយៈការគោរពគ្នាទៅវិញទៅមក បំណងប្រាថ្នារួមគ្នា និងការប្តេជ្ញាចិត្តចំពោះស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ពាណិជ្ជកម្ម និងការវិនិយោគគឺជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងរបស់យើង។ សិង្ហបុរីគឺជាអ្នកដែលបង្ហាញពីការជឿជាក់លើសក្ដានុពលរបស់កម្ពុជាជាយូរមកហើយ"។ លោកបន្តថា៖ "បច្ចុប្បន្ននេះ សិង្ហបុរីគឺជាអ្នកវិនិយោគលំដាប់កំពូលមួយ ក្នុងបណ្ដាវិនិយោគិនផ្សេងៗនៅកម្ពុជា។ ការវិនិយោគរបស់យើងគ្របដណ្តប់លើវិស័យសំខាន់ៗដូចជា អចលនទ្រព្យ ភស្តុភារ កសិ-ពាណិជ្ជកម្ម និងវិស័យហិរញ្ញវត្ថុជាដើម។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់យើងក៏បានពង្រីកទៅវិស័យថ្មីៗបន្ថែមទៀតដូចជាថាមពលកកើតឡើងវិញ និងឥណទានកាបូនផងដែរ"










ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក