ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានព្រឹទ្ធសភាថ្វាយព្រះពរជូនពរសម្ដេចម៉ែក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាសម្ដេចតេជោហ៊ុនសែនបានថ្វាយព្រះពរជូនពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា។

សម្ដេចតេជោលើកឡើងថា៖ «សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ ជាម្លប់ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្ត្រគ្រប់រូបជានិរន្តិតរៀងទៅ សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ»។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ទ្រង់ព្រះរាជសម្ភពនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ជាបុត្រីលោក ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី និងលោកចៅឃុន ប៉ុម ពាង។ សម្តេចព្រះមហាក្សត្រីបានរៀបអភិសេកជាព្រះស្នំ ព្រះនរោត្តមសីហនុនៅឆ្នាំ១៩៥២ និងបានក្លាយជាព្រះមហេសីផ្លូវការនៅឆ្នាំ១៩៦៨៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក