ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីរក្សាគោលនយោបាយនាំចូលរថយន្តជជុះមកកម្ពុជា 

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១៧ ខែមិថុនា ថា កម្ពុជានឹងបន្តអនុញ្ញាតឲ្យមានការនាំចូលយានយន្តជជុះ ដោយគ្មានការហាមឃាត់។ 

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩ ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្ដេចបាន គូសបញ្ជាក់អំពីវិធានការពង្រឹងការត្រួតពិនិត្យ ធានាថាយានយន្តទាំងនោះ បំពេញតាមស្តង់ដារបច្ចេកទេសបច្ចុប្បន្ន។ 

គោលនយោបាយរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានគោលបំណងធ្វើសមតុល្យរវាងការធ្វើទំនើបកម្មស្តង់ដារយានយន្តរបស់កម្ពុជា និងការសម្រួលដល់ការអ្នកប្រើប្រាស់ជាច្រើនលើយានយន្តជជុះ។ 

ការប្រកាសនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែលបានស្នើឱ្យដាក់កម្រិតអាយុលើរថយន្តនាំចូល។

ទោះជាយ៉ាងនេះក្តី សម្ដេចបានគូសបញ្ជាក់ថា អាទិភាពចម្បងគួរតែផ្តោតលើការពង្រឹងស្តង់ដារបច្ចេកទេស និងប្រព័ន្ធត្រួតពិនិត្យឲ្យបានម៉ត់ចត់។ ដោយទទួលស្គាល់ថាប្រជាជនកម្ពុជាជាច្រើនពឹងផ្អែកលើរថយន្តជជុះដែលនាំចូលមក សម្ដេចបានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពវិធានការបទប្បញ្ញត្តិជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន។

លើសពីនេះ សម្ដេច ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមហ៊ុនដំឡើងរថយន្តក្នុងស្រុក ផ្តល់រថយន្តដែលមានគុណភាពខ្ពស់ និងមានតម្លៃប្រកួតប្រជែង ដើម្បីប្រកួតប្រជែងជាមួយរថយន្តជជុះនាំចូល។ 

សម្ដេចបានអះអាងថា វិធីសាស្ត្រនេះនឹងផ្តល់ឲ្យ អតិថិជនកម្ពុជានូវជម្រើសល្អជាងមុន ខណៈដែលជួយដល់ឧស្សាហកម្មរថយន្តក្នុងស្រុក។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្លាប់បានស្នើរហាមប្រាមការនាំចូលរថយន្តដែលមានអាយុលើសពី ១០ឆ្នាំ ចាប់ពីឆ្នាំ២០២៤ និងអាយុលើសពី ៥ ឆ្នាំ ចាប់ពីឆ្នាំ២០៣០ ក្នុងគោលបំណងកាត់បន្ថយការបំពុល និងគ្រោះថ្នាក់ចរាចរណ៍។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ការនាំចូលរថយន្តក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួនជាង ៤៥៦លានដុល្លារ។ តួរលេខនេះរួមមាន ៣១៩,៩៤ លានដុល្លារសម្រាប់រថយន្តដឹកអ្នកដំណើរ ១០,៧៤ លានដុល្លារសម្រាប់រថយន្តដឹកទំនិញ ២០,៧៦ លានដុល្លារសម្រាប់រថយន្តដឹកអ្នកដំណើរផ្សេងទៀត និង ៧,២៤លានដុល្លារសម្រាប់យានយន្តប្រភេទផ្សេង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក