ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលសម្រេចរំលាយចោលនូវគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាម

អ៊ីស្រាអែល៖ ប្រភពពីមន្ត្រីអ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសម្រេចរំលាយគណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមដែលមានសមាជិកចំនួនប្រាំមួយរូបហើយ នៅក្នុងការផ្លាស់ប្តូរដែលត្រូវបានគេរំពឹងទុកថានឹងកើតមានបន្ទាប់ពីការចាកចេញពីរដ្ឋាភិបាលរបស់អតីតឧត្តមសេនីយ Benny Gantz។

ជាបណ្ដោះអាសន្ន លោក Netanyahu ទំនងជានឹងធ្វើការពិគ្រោះយោបល់អំពីសង្គ្រាមនៅតំបន់ហ្គាហ្សាជាមួយនឹងរដ្ឋមន្ត្រីមួយចំនួនតូច រួមទាំងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ Ron Dermer ដែលធ្លាប់ជាសមាជិកក្នុងក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាម។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានគេទាមទារឱ្យដាក់បញ្ចូលនូវរដ្ឋមន្រ្តីសំខាន់ៗចំនួន ២រូបរួមមាន រដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir ទៅក្នុងគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាមឡើងវិញ ដែលវាបានក្លាយជាបញ្ហាសំខាន់មួយនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយដៃគូអន្តរជាតិរួមទាំងសហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសន្តិសុខជាតិបានចាកចេញពីរដ្ឋាភិបាលកាលពីសប្តាហ៍មុន ក្រោយពីមន្រ្តីសំខាន់ៗទាំងពីររូបបានអះអាងជុំវិញអ្វីដែលពួកគេបាននិយាយថា គឺជាការបរាជ័យរបស់លោកនាយករដ្ឋមន្រ្តី Netanyahu ក្នុងការបង្កើត និងដឹកនាំយុទ្ធសាស្រ្តសម្រាប់សង្រ្គាមក្នុងតំបន់ហ្គាហ្សា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក