ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានអាកាសទី៩ក្នុងរាជធានីភ្នំពេញបើកការសាងសង់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចុចបូតុងបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ។

ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន ១៦ ២០០ ៥០០ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

ស្ពាននេះមានទទឹងតួស្ពានទំហំ ៩,៥ ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្តោយស្ពានមានប្រវែង ៦២២ ម៉ែត្រ ហើយកន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣ គន្លង។

ស្ពានមានកម្ពស់សុវត្ថិភាព ៥,៥ម៉ែត្រសម្រាប់ផ្លូវឆ្លងកាត់ផ្នែកខាងក្រោមស្ពានអាកាស

ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពាន ក៏នៅមានហេដ្ឋារទោសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុងគម្រោងនេះ រួមមាន ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរ, ការលាបគំនូសចរាចរ, ការរៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំដើមឈើ-ដើមផ្កាលម្អ និងការរៀបចំរចនាជាសួនច្បារបៃតងផងដែរ។

គួរឲ្យដឹងថា ការសាងសង់ស្ពានអាកាសនេះបានបង្វែរពីការសាងសង់ស្ពានអាកាស គង់ សំអុល នៅត្រង់ចំណុចប្រសព្ទ រវាងមហាវិថីសហព័ន្ធរុស្សី មហាវិថីស្ថិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដោយយល់ឃើញថានៅពេលដែល អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលកំពុងស្ថាបនានៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានដាក់ឱ្យដំណើរការជាមុនសិន ហើយ លើសពីនេះ ក្រោយពេលធ្វើការផ្ទេរទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) រួចនោះ ការកកស្ទះចរាចរណ៍គ្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ីនឹងត្រូវកាត់បន្ថយមួយកម្រិតធំ ជាហេតុធ្វើឱ្យមិនទាន់មានតម្រូវការជាអាទិភាព សម្រាប់ការសាងសង់ស្ពានអាកាសនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក