ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

សម្ដេចធិបតី៖ គេថាយើងកង្កែបក្នុងអណ្ដូង ក៏ប៉ុន្តែអណ្ដូងយើងកាន់តែសម្បូរបែប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងអ្នករិះគន់ដែលថារដ្ឋាភិបាលកម្ពុជាដូចជាកង្កែបក្នុងអណ្ដូងដែលមិនបានមើលពីការរីកចម្រើនរបស់បរទេស ថាជារឿងដែលមិនចាំបាច់ពីព្រោះថាកម្ពុជាមើលពីខ្លួនឯង និងមានមោទនភាពលើខ្លួនឯងច្រើនជាង។

សម្ដេចទទួលស្គាល់ថា៖ «យើងដូចជាកង្កែបក្នុងអណ្ដូងតែអណ្ដូងរបស់យើងកាន់តែសម្បូរបែប» ដែលមានន័យថាទីក្រុងកាន់តែរីកចម្រើន មានភាពសំបូរសប្បាយ ពលរដ្ឋកាន់តែមានជីវភាពធូរធារដែលទាំងអស់នេះហើយគឺជាមោទនភាពរបស់ជាតិប្រជាជនកម្ពុជា។

សម្ដេចធិបតីលើកឡើងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩ ព្រឹកថ្ងៃទី១៧ ខែមិថុនា។

សម្ដេចបានលើកឡើងថាអ្វីដែលសំខាន់ដើម្បីធានានូវការអភិវឌ្ឍន៍និងរីកចម្រើនរបស់កម្ពុជាគឺការថែរក្សាសន្តិភាពស្ថេរភាពសង្គមឲ្យបាននឹងនរ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក