ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញដាក់ឈ្មោះស្ពានអាកាសទី៩ ជា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត»

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានប្រកាសឈ្មោះស្ពានអាកាសទី៩ ដែលតភ្ជាប់ពីមហាវិថីសម្ដេចតេជោហ៊ុនសែនទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅក្រុងតាខ្មៅខេត្តកណ្ដាលថា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត»។

ការប្រកាសនេះធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩ថ្មីក្នុងរាធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមិថុនានេះ ដោយលោក ឃួង ស្រេង ថា ដើម្បីតបស្នងចំពោះការបន្តគំរូវីរភាពដឹកនាំ ប្រកបដោយភាព ស្វាហាប់ សមត្ថភាព ថាមពល បញ្ញាញាណ រស់រវើក និងមានប្រសិទ្ធភាពរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជា ស្ពានអាកាសទី១ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងត្រូវជាស្ពានទី៩ដែលបានសាងសង់ក្នុងរាជធានីភ្នំពេញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក