ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំពិធីសច្ចាប្រណិធានសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី១ ចំនួន ៨៦នាក់

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី១ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៨៦ រូប បន្ទាប់ពីទទួលបានការសម្រេចផ្តល់នីតិសម្បទាពី អ.ដ.ក. នៅក្នុងកិច្ចប្រជុំលើកទី៦ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤​ នេះ។

សូមបញ្ជាក់ថា ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ច​ដែលកំណត់ដោយច្បាប់​ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទត្រូវ​ធ្វេីមុនពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ​ តែ​នេះក៏ដើម្បីបង្ហាញពីតម្លាភាព​ ភាពស្អាតស្អំ​ និងភាពស្មោះត្រង់​របស់ខ្លួន ក្នុងការអនុវត្តមុខងារសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

ថ្លែងក្នុងពិធីនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានគូសបញ្ជាក់ផងដែរថា​ ពិធីសច្ចាប្រណិធាន​នាពេលនេះ​ គឺជាព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​ថ្មីមួយទៀត​ របស់​អាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ​ និងអាចទុកជាការចាប់ផ្តើមពិតប្រាកដនៃដំណើរការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក