ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបំផុសគំនិត​បង្កើត​ហ្គេម​កីឡា​អូឡាំពិក (Olympic Esports Games)

កីឡា៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងរៀបចំការបោះឆ្នោតមួយនៅខែកក្កដាក្នុងគោលបំណងបង្កើតប្រភេទកីឡាអេឡិចត្រូនិចអូឡាំពិកថ្មី (Olympic Esports Games) ដែលស្ថាប័នអូឡាំពិកសង្ឃឹមថានឹងក្លាយទៅជាសមិទ្ធិផលដ៏អស្ចារ្យបំផុតសម្រាប់អ្នកលេង និងកីឡាករអេឡិចត្រូនិចអាជីពទាំងអស់នៅជុំវិញពិភពលោក។ នេះបើតាមការឱ្យដឹងពីលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឱ្យដឹងនៅថ្ងៃសុក្រនេះ។ 

IOC បានព្យាយាមសិក្សាទៅលើប្រភេទកីឡាអេឡិចត្រូនិច ឬ Esport នេះជាច្រើនឆ្នាំកន្លងមកហើយ ព្រមទាំងបានបង្កើតគណៈកម្មការមួយដើម្បីសិក្សាទៅលើសក្ដានុពលនៃប្រភេទកីឡានេះផងដែរ។ ជាក់ស្ដែង កាលពីឆ្នាំ២០២១ IOC បានបង្កើត និងអភិវឌ្ឍន៍ប្រភេទហ្គេមអូឡាំពិកជាសេរ៊ីមួយ ដែលជាការបណ្តាក់ទុនសាកល្បងនៅក្នុង Esports។

នៅក្នុងសន្និសីទសារព័ត៌៌មានមួយ លោក Thomas Bach ថ្លែងថា៖ "ជាមួយនឹងការបង្កើតហ្គេមកីឡាអូឡាំពិក IOC កំពុងបោះជំហានទៅមុខដ៏សំខាន់មួយ ហើយកំពុងតាមទាន់ល្បឿននៃបដិវត្តន៍ឌីជីថល"។ លោកបន្តថា៖ "យើងមានការរំភើបយ៉ាងខ្លាំងដែលសហគមន៍ Esports បានចូលរួមជាតំណាងនៅក្នុងគណៈកម្មាការ Esports របស់យើង និងបានចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ។ នេះជាភស្តុតាងបន្ថែមទៀតនៃភាពទាក់ទាញនៃស្លាកសញ្ញាកីឡាអូឡាំពិក និងតម្លៃនៃកីឡាអូឡាំពិក"។ 

សំណើរបស់ក្រុមប្រឹក្សាប្រតិបត្តិ IOC នឹងត្រូវធ្វើការបោះឆ្នោតនៅក្នុងសម័យប្រជុំរបស់ខ្លួន អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសនៅខែក្រោយ ខណៈប្រទេសជាម្ចាស់ផ្ទះដ៏មានសក្ដានុពលមួយត្រូវបាន IOC សម្លឹងឃើញរួចរាល់។ លោក Bach បាននិយាយថា រចនាសម្ព័ន្ធថ្មីនឹងត្រូវបានបង្កើតឡើងនៅក្នុង IOC ប៉ុន្តែរចនាសម្ព័ន្ធថ្មីនេះនឹងស្ថិតនៅដាច់ដោយឡែកទាំងស្រុងពីគំរូនៃការរៀបចំ និងហិរញ្ញវត្ថុសម្រាប់ការប្រកួតកីឡាអូឡាំពិកប្រពៃណីរបស់យើង។ 

កន្លងមក IOC បានព្យាយាមចាយពេលជាច្រើនឆ្នាំដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រអូឡាំពិកវ័យក្មេងដើម្បីបង្កើនសក្ដានុពលរបស់ខ្លួន ជាមួយនឹងមូលដ្ឋាននៃទស្សនិកជន និងអ្នកគាំទ្រអូឡាំពិកប្រពៃណីដែលកាន់តែវិវត្តន៍វ័យចាស់ទៅបន្តិចម្តងៗ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក