លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ទៅសាលាដំបូងខេត្ត ជាមួយថ្នាំញៀនជាង៣គីឡូក្រាម

បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបេីកប្រតិបត្តិការឃាត់ខ្លួនជនជាតិថៃម្នាក់លួចឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជា ព្រមទាំដកហូតវត្ថុតាងថ្នាំញៀនជាង៣គីឡូក្រាម ។ ប្រតិបត្តិការ នេះធ្វេីឡេីង នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចរោងតាព្រហ្ម ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីត្រី បោន ប៊ិន មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មុនឈានដល់ការបង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតដល់ចំណុចរោងតាព្រហ្ម កម្លាំងបានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ កាតានយូ ហាសាន់ ហៅបែង ភេទប្រុស អាយុ ២៨ឆ្នាំជនជាតិថៃ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុងថេប ប្រទេសថៃ ស្ពាយកាបូបពណ៌ខ្មៅចំនួន០១ បានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា ភ្លាមនោះកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួនជនសង្ស័យ បានរកឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតា មីន) ចំនួន០៣កញ្ចប់ធំ និង ០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម (ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ) ព្រមទាំងវត្ថុតាងមួយចំនួន

លោកបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ អនុវត្តតាមនីតិវិធី ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក