ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

រាជធានីភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងលេខាធិការដ្ឋានរដ្ឋបាលសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស សរុបប្រមាណ ១២០រូបផងដែរ។

ថ្លែងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គសិក្ខាសាលាអំពីគោលបំណងនៃការរៀបចំឡើងនូវសិក្ខាសាលាពិគ្រោះយោបល់នេះឡើងថា បើទោះបីជាសេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកច្រើនសារជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធក៏ដោយ ពោលគឺដើម្បីប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗបន្ថែមទៀតពីចៅក្រម និងព្រះរាជអាជ្ញា ដែលជាតួអង្គអនុវត្តផ្ទាល់ សំដៅធានាថាសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់នៅពេលដែលច្បាប់នេះត្រូវបានអនុម័ត និងប្រកាសឱ្យប្រើជាផ្លូវការ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចជូនអង្គសិក្ខាសាលាទាំងមូលផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនេះ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យយុត្តិធម៌ គឺដើម្បីបំពេញបន្ថែមនូវសេចក្តីត្រូវការចាំបាច់ក្នុងវិស័យព្រហ្មទណ្ឌ ក៏ដូចជាដើម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខជាក់ស្តែង ជាពិសេស ការកាត់បន្ថយបន្ទុកចំណាយក្នុងការគ្រប់គ្រងនិងរក្សាទុកវត្ថុចាប់យក, ការរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យក និងការការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់នៃវត្ថុចាប់យក ឬ បុគ្គលពាក់ព័ន្ធ ព្រមទាំង ដើម្បីចូលរួមការពារផលប្រយោជន៍សាធារណៈ និងដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងនៃការវាយតម្លៃអំពីការគ្រប់គ្រង ថែរក្សា និង ចាត់ចែងវត្ថុចាប់យកដែលត្រូវបានឃាត់ទុក ឬបង្កកជាបណ្ដោះអាសន្ន ឬ សម្រេចរឹបអូសក្នុងបទល្មើសសម្អាតប្រាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក