ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការអ៊ីស្រាអែលបន្តពន្យារការហាមឃាត់ប្រតិបត្តិការផ្សព្វផ្សាយរបស់សារព័ត៌មាន Al Jazeera

អ៊ីស្រាអែល៖ តុលាការអ៊ីស្រាអែលបានប្រកាសអំពីការបន្តពន្យារពេលរយៈពេល ៣៥ថ្ងៃបន្ថែមទៀត ចំពោះវិធានការបិទប្រតិបត្តិការទៅលើសារព័ត៌មានកាតា Al Jazeera នៅលើទឹកដីរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌អ៊ីស្រាអែលឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនានេះ។ 

គួរឱ្យដឹងថា សារព័ត៌មាន Al Jazeera ដែលដំណើរការផ្សាយជាភាសាអង់គ្លេស និងភាសាអារ៉ាប់ ត្រូវបានរដ្ឋាភិបាលបង្គាប់ឱ្យផ្អាកប្រតិបត្តិការផ្សាយរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល រយៈពេល ៤៥ថ្ងៃដំបូងកាលពីដើមខែឧសភាកន្លងទៅ។ កន្លងមក រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ហាក់មានភាពតានតឹងកាន់តែខ្លាំងឡើងៗជាមួយនឹងសារព័ត៌មាន Al Jazeera ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣។ 

ក្រសួងយុត្តិធម៌អ៊ីស្រាអែលបញ្ជាក់ថា៖ "តុលាការ Tel Aviv បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ ដើម្បីបញ្ឈប់ការផ្សាយតាមបណ្ដាញព័ត៌មានរបស់ Al Jazeera, បញ្ជាឱ្យបិទការិយាល័យក្នុងប្រទេសអ៊ីស្រាអែល បិទខ្ទប់មិនឱ្យមានការចូលទៅកាន់គេហទំព័ររបស់ Al Jazeera និងរឹបអូសឧបករណ៍របស់អង្គភាពព័ត៌មាននេះ"។ សេចក្ដីបង្គាប់របស់តុលាការនេះបានធ្វើឡើង ក្រោយពេលរដ្ឋអាជ្ញាអ៊ីស្រាអែលបានសម្រេចបន្តសុពលភាពហាមឃាត់ការផ្សាយរបស់ Al Jazeera ក្នុងប្រទេសអ៊ីស្រាអែលរយៈពេល ៣៥ថ្ងៃបន្តទៀត។ យ៉ាងណាក្ដី ការផ្អាកប្រតិបត្តិការនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ការផ្សាយពីតំបន់ West Bank និងតំបន់ហ្គាហ្សាឡើយ ដែលមានន័យថា Al Jazeera នៅតែអាចក្ដាប់ព័ត៌មានអំពីសង្គ្រាមដែលកំពុងអូសបន្លាយនេះបាន។

គួររំឮកថា រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តឱ្យបញ្ឈប់ដំណើរការបស់ស្ថាប័នព័ត៌មាន Al Jazeera ក្នុងប្រទេសអ៊ីស្រាអែលរយៈពេល ៤៥ថ្ងៃកាលពីថ្ងៃទី០៥ ខែឧសភាកន្លងមក។ ដោយឡែក រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ លោក Shlomo Karhi ក៏ធ្លាប់បានប្រតិកម្មនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយហៅសារព័ត៌មាន Al Jazeera ថាជា "សំឡេងសម្រាប់អំពើភេរវកម្មដែលបម្រើសេវាកម្មរបស់ក្រុម Hamas"




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក