ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអរគុណដល់ក្រុមអ្នកសាងសង់នៃគម្រោងរំដោះទឹកជំនន់រាជធានីភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំំណរគុណដល់កម្មករនៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ដោយថាគម្រោងនេះមិនត្រឹមតែជួយការពាររាជធានីភ្នំពេញពីទឹកជំនន់នោះទេ វាថែមទាំងជួយរក្សាទឹកទុកឱ្យមានខួបប្រាំងវស្សាផងដែរ។

ថ្លែងក្នុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹកជំនន់ចេញពីរាជធានីភ្នំពេញ និងជួបសំណេះសំណាលជាមួយក្រុមការងារសាងសង់ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមក្នុងការធ្វើឱ្យគម្រោងនេះចេញជារូបរាងបាន។ ក្នុងនោះផងដែរសម្ដេចបានអរគុណដល់កម្មករនៃគម្រោងនេះដោយថា

សម្ដេចថា៖ «អ្វីដែលយើងធ្វើនេះគឺប្រព័ន្ធរំដោះទឹក ទី២គឺប្រព័ន្ធស្រោចស្រពធារាសាស្ត្រ ដែលយើងធានាទឹកខួបប្រាំងខួបវស្សាសម្រាប់ប្រជាពលរដ្ឋយើងប៉ុន្មានខេត្តនេះរាប់ម៉ឺនហិតា ប្រមាណ៥០ម៉ឺនហិតាដែលអាចទទួលផលបាន»។

សម្ដេចធិបតីឱ្យដឹងថាគម្រោងរំដោះទឹកជំនន់ក្នុងរាជធានីភ្នំពេញទាំងក្នុងរាជធានី និងប្រព័ន្ធរំដោះទឹកនេះចំណាយថវិកាជាង៤០០លានដុល្លារអាមេរិក។

គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជា បីជំហានបច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក