ព័ត៌មានទាន់ហេតុការណ៍៖ លោក Donald Trump ចេញសេចក្តីថ្លែងការណ៍ស្តីពីការបាញ់ប្រហាររបស់នៅរដ្ឋ Butler, PA | អាសូរណាស់.!បុរសលក់រ៉េមកីម្នាក់បើកម៉ូតូ រឺម៉ក់ធ្លាក់ផ្លូវចូលក្រឡុកទឹក បណ្តាលឲ្យស្លាប់.! | UPDATE: FBI បញ្ជាក់អត្តសញ្ញាណរូបថតខ្មាន់កាំភ្លើងបាញ់អតីតប្រធានធិបតី ដូលណាល់ ត្រាំ | លោក ចាយ បូរិន អញ្ជើញសំណេះសំណាល និងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាជនចំនួន៧០គ្រួសារ នៅឃុំចំនួន៣ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ |

កូរ៉េខាងជើង- រុស្សីលើកសរសើរអំពីទំនាក់ទំនងការទូតរួ​មគ្នា ខណៈលេចឮចចាមរ៉ាមអំពីដំណើរទស្សនកិច្ចរបស់លោកពូទីន

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ វិមានក្រឹមឡាំងបានសំដែងការអបអរសាទរចំពោះទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ស្របពេលដែលមានពាក្យចចាមរ៉ាមលេចឮថា ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ កន្លងមក រុស្សីធ្លាប់បានសន្យាថា លោកប្រធានាធិបតី ពូទីន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jung Un) បានបំពេញទស្សនកិច្ចនៅឯទឹកដីរុស្សីកាលពីខែកញ្ញា ឆ្នាំ២០២៣។ 

ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងថា ប្រទេសដែលកំពុងរងនូវទណ្ឌកម្មពីពិភពលោកដ៏ធ្ងន់ធ្ងរទាំងពីរ (កូរ៉េខាងជើង- រុស្សី) គឺជា"សមមិត្តដែលមិនអាចកាត់ថ្លៃបាន" ខណៈមន្រ្តីរបស់កូរ៉េខាងត្បូងឯណោះវិញរំពឹងថាទំនងជានឹងមានទស្សនកិច្ចរបស់មេដឹកនាំរុស្សីមកកាន់កូរ៉េខាងជើងនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា "រុស្សីមានសិទ្ធិក្នុងការអភិវឌ្ឍទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ហើយសកម្មភាពនេះមិនគួរបង្កឱ្យមានការព្រួយបារម្ភចំពោះនរណាម្នាក់ឡើយ"។ គួររំលេចថា កូរ៉េខាងជើង និងរុស្សីមានព្រំដែនជាប់គ្នាខ្លីប្រមាណជា ១៧គីឡូម៉ែត្រផងដែរ។ 

លោក Peskov ថ្លែងថា៖ "កូរ៉េខាងជើងគឺជាប្រទេសជាមិត្តរបស់យើង ដែលកំពុងអភិវឌ្ឍបន្ថែមលើទំនាក់ទំនងទ្វេភាគី"។ លោកបន្ថែមថា៖ "យើងនឹងបន្តធ្វើកិច្ចការរួមគ្នាបន្ថែមទៀត ហើយសក្តានុពលសម្រាប់ការអភិវឌ្ឍនៅក្នុងទំនាក់ទំនងរបស់យើងគឺមានភាពជ្រាលជ្រៅណាស់"

កន្លងមក កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងអ៊ុយក្រែន សុទ្ធតែបាននិយាយដូចៗគ្នាថា កូរ៉េខាងជើងគឺជាអ្នកដឹកជញ្ជូន និងផ្គត់ផ្គង់សព្វាវុធឱ្យទៅរុស្ស៊ី ដោយបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលក្រុងសេអ៊ូលថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​កំពុង​ឃ្លាំ​មើល​ការ​ត្រៀម​លក្ខណៈរបស់កូរ៉េខាងជើង​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ។ យ៉ាងណាមិញ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង មិនបានបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់អំពីដំណើរទស្សនកិច្ចនេះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក