ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី៦ នេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ ហើយជាលទ្ធផលសម្រេចបានដូចខាងក្រោម៖

ទី១- សម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៨៦រូប ក្នុងនោះមានស្រ្តីចំនួន ១៧ រូប។

ទី២- ពិនិត្យ និងពិភាក្សាលើការអនុវត្តគម្រោងដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច។

នៅក្នុងកិច្ចប្រជុំនេះ ជាមួយនឹងការវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារដែល អ.ដ.ក. សម្រេចបាននាដំណាក់កាលដំបូងនេះ លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការសម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៨៦ រូបនាពេលនេះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀត ក្នុងដំណើរការនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។

ទន្ទឹមគ្នានេះ ក្នុងនាមជាប្រធានអង្គប្រជុំ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានណែនាំដល់ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. នូវការងារជាអាទិភាពចំពោះមុខមួយចំនួន ក្នុងនោះ ក៏ផ្តោតលើការរៀបចំគម្រោងឆ្ពោះទៅមូលដ្ឋាន ដោយធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ លើការបណ្តុះបណ្តាលបច្ចេកទេសសម្រុះសម្រួលដោះស្រាយវិវាទដល់អាជ្ញាធរមូលដ្ឋាន និងជំរុញការផ្សព្វផ្សាយអំពីយន្តការ និងបេសកកម្មរបស់ អ.ដ.ក. ក្នុងការចុះទៅដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅសម្រេចបាននូវគោលបំណងចម្បងក្នុងការបង្កើត អ.ដ.ក. ដែលជាវិធានគន្លឹះមួយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមគូសបញ្ជាក់ផងដែរថា តាមការគ្រោងទុក នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងក្រសួងយុតិ្តធម៌ នឹងរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំង ៨៦ រូប ដែលទទួលបាននីតិសម្បទាពី អ.ដ.ក. មុនពេលចាប់ផ្តើមអនុវត្តមុខងារជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជាផ្លូវការ ស្របតាមច្បាប់កំណត់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក