ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

KOICA ផ្តល់ជំនួយជិត៨លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចមួយនៅកម្ពុជា

ភ្នំពេញ: ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅប្រទេសកម្ពុជា បានផ្តល់ជំនួយជិត ៨លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីមួយនៅកម្ពុជា ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។

ដំណឹងនេះបានបង្ហាញឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការរៀបចំនូវកម្មវិធីតាមអនឡាញលើប្រធានបទ «គោលនយោបាយរបស់រដ្ឋាភិបាលសំរាប់ធុរកិច្ចថ្មីនៅកម្ពុជា» ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅប្រទេស កម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។

លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចំានៅប្រទេស កម្ពុជា បានបញ្ជាក់ថាជំនួយជិត ៨លានដុល្លារនេះ គឺបូកទាំងចំណាយទៅលើការ សាងសង់អគារ បំពាក់សម្ភារបរិក្ខារ និងការបណ្តុះបណ្តាលបុគ្គលិកនៅក្នុង មជ្ឈមណ្ឌល។ លោកបន្តថាអគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នឹងត្រូវសាងសង់រួចនៅឆ្នាំ២០២៣។

អគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយស្ថិតក្នុង «គម្រោងបង្កើតប្រព័ន្ធជំរុញពាណិជ្ជកម្ម រវាងសាកលវិទ្យាល័យនិងឧស្សាហកម្មនៅកម្ពុជា» ដែលមានគោលដៅសម្រេចឲ្យបាននូវការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការបង្កើតប្រព័ន្ធអេកូ សម្រាប់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា៕

តាមការបញ្ជាក់របស់លោកបណ្ឌិត ស្រ៊ុន សូវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជាបានឲ្យដឹងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជានេះមិនមែនសម្រាប់ តែនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេ គឺសម្រាប់មនុស្សគ្រប់គ្នាទូទៅតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក