ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមប្រទេស G7 សម្លឹងរកផែនការផ្តល់មូលនិធិគាំទ្រដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលនៅអ៊ីតាលី

អន្តរជាតិ៖ មេដឹកនាំក្រុមប្រទេស G7 បានជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនានេះ ដែលជាថ្ងៃដំបូងនៃកិច្ចកិច្ចប្រជុំកំពូលក្នុងប្រទេសអ៊ីតាលីដោយស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្សីដែលត្រូវបានបង្កក ក្នុងគោលបំណងប្រើប្រាស់ជាមូលនិធិសម្រាប់ទ្រទ្រង់ទៅលើអ៊ុយក្រែនដែលកំពុងធ្លាក់ក្នុងស្ថានភាពដុនដាបដោយសារសង្គ្រាម។ 

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងមានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ព្រមជាមួយមេដឹកនាំនៃប្រទេសអ៊ីតាលី អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា និងជប៉ុន នៅឯសណ្ឋាគារ Borgo Egnazia ដ៏ប្រណិតស្ថិតនៅក្នុងទីក្រុង Puglia ភាគខាងត្បូងប្រទេសអ៊ីតាលី។

មេដឹកនាំ G7 សង្ឃឹមថានឹងអាចព្រមព្រៀងក្នុងការអនុម័តលើប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ដែលជាប្រាក់ទទួលបានពីប្រាក់ចំណេញនាពេលអនាគតពីការប្រាក់លើទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីចំនួន ៣២៥ពាន់លានដុល្លារ ដែលត្រូវបានបង្កកចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ សហភាពអឺរ៉ុបកាលពីដើមឆ្នាំ២០២៤នេះក៏បានអនុម័តលើការប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសកម្មដែលត្រូវបានបង្កករបស់រុស្សីនេះ ផ្តល់ឱ្យអ៊៊ុយក្រែនចំនួន ៣ពាន់លានអឺរ៉ូក្នុងមួយឆ្នាំផងដែរ។ 

ការិយាល័យប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធម្សិលមិញនេះបញ្ជាក់ថា កិច្ចព្រមព្រៀងមួយត្រូវបានអនុម័តលើការផ្តល់ថវិកា ៥០ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែននៅមុនដំណាច់ឆ្នាំនេះ ដោយព័ត៌មានលម្អិតអំពីដំណើរការផ្តល់កញ្ចប់ថវិកានេះត្រូវពិនិត្យលើបច្ចេកទេសជាចុងក្រោយ។ ទន្ទឹមនឹងនេះដែរ ចក្រភពអង់គ្លេសប្រកាសថា ខ្លួននឹងផ្តល់ជំនួយទ្វេភាគីថ្មីដែលមានទំហំដល់ទៅ ៣១០លានដុល្លារទៅកាន់អ៊ុយក្រែន ដោយបន្ថែមថា មេដឹកនាំទាំងនឹងព្យាយាមស្វែងរកគ្រប់មធ្យោបាយស្របច្បាប់ ដែលអាចធ្វើឱ្យទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំងអាចយកមកប្រើប្រាស់់ដើម្បីជាប្រយោជន៍គាំទ្រដល់អ៊ុយក្រែន"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក