ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ បើចង់បានឯករាជ្យត្រូវរៀនរស់ដោយខ្លួនឯង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអភិវឌ្ឍន៍និងត្រូវចាប់យកនូវបច្ចេកវិទ្យាថ្មីៗដើម្បីពង្រឹងខ្លួនឯងឲ្យកាន់តែខ្លាំង។ សម្ដេចថាបើយើងចង់បានឯករាជ្យគឺត្រូវតែរៀនរស់ដោយខ្លួនឯង។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ លីមកុកវីង ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសមត្ថភាពរបស់ក្រុមគ្រូពេទ្យរបស់កម្ពុជាក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ជាឧទាហរណ៍មួយដើម្បីបង្ហាញអំពីការខិតខំប្រឹងប្រែងរៀនរស់ដោយខ្លួនឯង ព្រោះថាក្នុងស្ថានភាពដ៏លំបាកជាសាកលបែបនេះមិនមានបរទេសណាមកជួយកម្ពុជាជាងកម្ពុជានោះទេ។

ដោយថ្លែងអំពីចក្ខុវិស័យទៅថ្ងៃអនាគតក្នុងការនាំកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ សម្ដេចធិបតីបានលើកឡើងថាកម្ពុជាបានវិវឌ្ឍដល់ដំណាក់កាលថ្មីមួយទៀត ដែលមានមហិច្ឆតា និង វិសាលភាពធំទូលាយជាងមុន សំដៅលើកកម្ពស់គុណភាពអប់រំ ប្រកបដោយសមធម៌ និងគុណភាព ទាំងជំនាញរឹង និង ជំនាញទន់ ព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិត នៅគ្រប់កម្រិតនៃការអប់រំ។

សម្ដេចថា៖ «បើចង់ឯករាជ្យ ត្រូវតែប្រឹង និងរស់ដោយខ្លួនឯង ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយដើម្បីអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ»។

សម្ដេចធិបតីបានលើកឡើងថារាជរដ្ឋាភិបាលបានផ្ដោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាកំណត់នូវអ្វីៗទាំងអស់របស់កម្ពុជា។ ហើយការអភិវឌ្ឍន៍ធនធានមនុស្សនេះគឺត្រូវតែធ្វើការអភិវឌ្ឍន៍ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃសកលលោក ហើយនៅពេលដែលកម្ពុជាកាន់តែមានសមត្ថភាពនោះគឺកម្ពុជាអាចភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិក៏កាន់តែខ្លាំងផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក