លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤
ខេត្តក្រចេះ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជីញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ដែលមានចំនួន២១រូប នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។
ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះនេះក៏មានការអញ្ជីញចូលរួមពីសំណាក់លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងព័ត៌មាន ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ កងកម្លាំងគ្រប់ប្រភេទ និងមន្រ្តីរាជការតាមបណ្ដាស្ថាប័ន និងមន្ទីរនានាទូទាំងខេត្តក្រចេះផងដែរ៕