ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តស្ទឹងត្រែង​ លោក​ ម៉ុម សារឿន ចេញសេចក្ដីណែនាំស្ដីពីវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្រ្តខេត្ត

ខេត្តស្ទឹងត្រែង ៖ ដើម្បីពង្រឹងការអនុវត្តឲ្យកាន់តែមានភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងប្រសិទ្ធភាពបន្ថែមទៀតក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តស្ទឹងត្រែងបានបន្តវិធានការរឹតត្បិតការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រខេត្តរបស់ប្រជាពលរដ្ឋនិងអ្នកដំណើរផ្សេងទៀតមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ ជាពិសេសមកពីភូមិសាស្ត្រនៃមូលដ្ឋានដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមទាំងការធ្វើដំណើរឆ្លងចូលពីខេត្តនៃប្រទេសជិតខាងមានភូមិផងរបងជាមួយឲ្យបានម៉ឺងម៉ាត់ លើកលែងចំពោះករណីធ្វើដំណើរមួយចំនួន។

តាមរយៈសេចក្តីណែនាំនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្តស្ទឹងត្រែងលោក ម៉ុន សារឿន បានបញ្ជាឱ្យរឹតបន្តការយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័កតាមវិធានការនិងបច្ចេកទេសសុខាភិបាល ដែលមានការបញ្ជាក់ពីមន្ត្រីជំនាញសុខាភិបាលមានសមត្ថកិច្ច ចំពោះអ្នកដំណើរដែលធ្វើដំណើរមកពីភូមិសាស្ត្រមានឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឬ/និង មូលដ្ឋាននៃតំបន់បិទខ្ទប់ ព្រមទាំងធ្វើដំណើរមកពីបរទេសចំពោះការធ្វើដំណើរចេញពីមូលដ្ឋានក្នុងខេត្តទៅកាន់ភូមិសាស្ត្រនៃតំបន់មានការបិទខ្ទប់ ដែលបានកំណត់ជាធរមាន ត្រូវមានការស្នើសុំត្រឹមត្រូវទៅតាមលក្ខខណ្ឌដែលអាចអនុញ្ញាតបាន និងត្រូវ គោរពតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

អភិបាលខេត្តស្ទឹងត្រែងលោក ម៉ុន សារឿន បានណែនាំឱ្យទប់ស្កាត់ និងបញ្ចៀសឲ្យបានពិធីបែបជួបជុំតាមទីសាធារណៈ និងនៅតាមទីតាំងផ្សេងៗទៀតដែលមានសភាពអ៊ូអរ និងមនុស្សម្នាចូលរួមជួបជុំច្រើន។

តាមគ្រប់ផ្សារ និងកន្លែងលក់ដូរទំនិញនានា ព្រមទាំងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម ចំណតរថយន្ត ទីតាំងដឹកជញ្ជូន-បញ្ញើទំនិញនិងអីវ៉ាន់ និងមូលដ្ឋានសំខាន់ៗផ្សេងទៀត អភិបាលខេត្តស្ទឹងត្រែងក៏បានណែនាំឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣ការពារ និង ៣កុំ និងវិធានការសុខាភិបាល ចាំបាច់ផ្សេងទៀតសំដៅបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក