ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដាណឺម៉ាកប្រកាសប្រមូលយកមីហឹរមួយរបស់កូរ៉េខាងត្បូងពីលើទីផ្សារមកវិញដោយសាររសជាតិហឹរខ្លាំងពេក

ដាណឺម៉ាក៖ ទីភ្នាក់ងារចំណីអាហាររបស់ដាណឺម៉ាកបានប្រមូលមកវិញនូវមីហឹរ (រ៉ាមេន) មួយប្រភេទមកវិញជាបន្ទាន់ ដែលជាមីហឹរដ៏ពេញនិយមនៅបណ្ដាប្រទេសលោកខាងលិច ដោយបានព្រមានអ្នកដែលចូលចិត្តមីហឹរថាសារជាតិហឹររបស់វាខ្លាំងពេក អាចបណ្ដាលឱ្យមានគ្រោះថ្នាក់។ រដ្ឋបាលចំណីអាហាររបស់ដាណឺម៉ាកបញ្ជាក់់់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតផលមីហឹររបស់ក្រុមហ៊៊ុន Samyang Foods ចំនួន៣ ត្រូវបានគេវាយតម្លៃថាមានកម្រិតគ្រោះថ្នាក់ដោយសារធាតុ Capsaicin ដែលជាសមាសធាតុសកម្មនៃម្ទេស។

ផលិតផលទាំង ៣ ដែលត្រូវបានប្រមូលពីលើទីផ្សាររបស់ប្រទេសដាណឺម៉ាករួមមាន មីហឹរ Buldak ហឹរគុណនឹង៣, មីហឹរ Buldak ហឹរគុណនឹង២ រួមជាមួយនិងមីហឹរ Hot Chicken Stew។ ស្ថាប័នចំណីអាហាររបស់ដាណឺម៉ាកបញ្ជាក់ថា សារជាតិហឹរនៃមីហឹរនៅក្នុងកញ្ចប់នីមួយៗមានកម្រិតខ្ពស់ ដែលអាចបង្កជាហានិភ័យដល់់អ្នកបរិភោគ។ សេចក្តីប្រកាសព័ត៌មានបន្ថែមថា ប្រសិនបើអ្នកមានផលិតផល (មីហឹរ) នេះ អ្នកគួរតែបោះចោល ឬប្រគល់ទៅឱ្យហាងដែលបានទិញនោះវិញ។ 

យ៉ាងណាមិញ ផលិតផលមីហឹររបស់ក្រុមហ៊ុន Samyang មានការពេញនិយមយ៉ាងខ្លាំងនៅក្រៅប្រទេស ដោយកាលពីឆ្នាំ២០២៣ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនឡើងខ្ពស់បំផុតលើសពី ១១០លានដុល្លារអាមេរិកឯណោះ។ ក្រុមហ៊៊ុន Samyang Foods បញ្ជាក់ថា នេះគឺជាលើកទី១ហើយដែលផលិតផលរបស់ក្រុមហ៊ុនត្រូវបានប្រមូលមកវិញ ដោយសារតែហេតុផលថាវាមានរសជាតិហឹរខ្លាំងពេក។ នេះបើតាមក្រុមហ៊ុនបញ្ជាក់ប្រាប់សារព័ត៌មាន AFP៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក