ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី Ursula von der Leyen ទំនងជានឹងកាន់តំណែងប្រធានគណៈកម្មាធិការអឺរ៉ុបរយៈពេល ៥ឆ្នាំទៀត

អន្តរជាតិ៖ ប្រធានគណៈកម្មាធិការអឺរ៉ុបដែលកំពុងកាន់តំណែង លោកស្រី Ursula von der Leyen ត្រូវបានគេមើលឃើញថាលោកស្រីកំពុងសម្លឹងរកការកាន់តំណែងកំពូលនេះសម្រាប់់អាណត្តិទី២ រយៈពេល ៥ឆ្នាំបន្តទៀត ខណៈនាយករដ្ឋមន្ត្រីអេស្តូនី និងអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ក៏ស្ថិតក្នុងបញ្ជីជួរមុខសម្រាប់តំណែងកំពូលផងដែរ។ នេះបើតាមការបង្ហើបឱ្យដឹងពីមន្រ្តីការទូត ​និងមន្រ្តីជាន់ខ្ពស់នៃសហភាពអឺរ៉ុបឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនានេះ។ គួរឱ្យដឹងដែរថា មេដឹកនាំសហភាពអឺរ៉ុបបានជួបជុំគ្នានៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិកនាថ្ងៃចន្ទដើម្បីពិនិត្យមើលផែនការនៃការបោះឆ្នោតសភាអឺរ៉ុប។

មន្រ្តីការទូតសហភាពអឺរ៉ុបបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុបគ្រោងរំពឹងថានឹងឈានដល់ការសម្រេចចិត្តក្រៅផ្លូវការមួយលើកិច្ចការងារដែលរួមបញ្ចូលនូវប្រធានកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស មុនការបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបដែលធ្វើឡើងនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមិថុនាខាងមុខ។ គណបក្សពលរដ្ឋអឺរ៉ុប (European People's Party) ឬ (EPP) របស់លោកស្រី Von der Leyen នៅតែលេចធ្លោជាងគេបំផុតដដែល ខណៈវានឹងជះឥទ្ធិពលដល់ការសម្រេចតែងតាំងតំណែងកំពូលនៃគណៈកម្មាធិការអឺរ៉ុបផងដែរ។ 

សូមបញ្ជាក់ថា មេដឹកនាំនៃប្រជាជាតិចំនួន ១៣ នៃសហភាពអឺរ៉ុបមកពីគណបក្ស EPP ក្នុងនោះផងដែរអាល្លឺម៉ង់ និងបារាំងត្រូវគេមើលឃើញថានឹងផ្តល់ការគាំទ្រទៅកាន់លោកស្រី Ursula von der Leyen ដែលទំនងជានឹងអាចទទួលបានសំឡេងគាំទ្រ ១៥ ក្នុងចំណោម ២៧ប្រទេស ដែលជាតំណាងនៃចំនួនប្រជាជនប្រមាណជា ៦៥ភាគរយនៃប្រជាជនក្នុងសហភាពអឺរ៉ុប។ 

អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក Antonio Costa គឺជាបេក្ខជននាំមុខគេដើម្បីបន្តតំណែងពីលោក Charles Michel ជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលជាតួនាទីដែលពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយមេដឹកនាំសហភាពអឺរ៉ុប និងធ្វើជាប្រធានកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប។ ដោយឡែក នាយករដ្ឋមន្ត្រីថ្មីរបស់ព័រទុយហ្គាល់ លោក Luis Montenegro ដែលដឹកនាំក្រុមចម្រុះស្តាំនិយមថ្លែងថា លោកនឹងគាំទ្របេក្ខភាពលោក Antonio Costa ប្រសិនបើគាត់សម្រេចឈរឈ្មោះ ខណៈអធិការបតីអាល្លឺម៉ង់ក៏នឹងបង្ហាញការគាំទ្រទៅកាន់លោកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក