ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជូនដំណឹងឱ្យប្រុងប្រយ័ត្នលើករណីក្លែងបន្លំខ្លួនជាមេធាវី ឬជំនួយការមេធាវី

រាជធានីភ្នំុពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសង្កេតឃើញថារហូតមកដល់ពេលនេះ នៅតែមានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពក្លែងបន្លំសមាសភាពដោយតាំងខ្លួនជាមេធាវី ឬជំនួយការមេធាវី និងបានធ្វើការសន្យាថានឹងជួយដោះស្រាយរឿងក្តីរបស់ជនរងគ្រោះ ក្រោមរូបភាពផ្សេងៗ។

ហេតុដូច្នេះ ដើម្បីជៀសវាងការចាញ់បោកពីសំណាក់ជនខិលខូចដែលបន្លំតាំងខ្លួនជាមេធាវី ឬជំនួយការមេធាវី គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការជូនដំណឹងដល់សាធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្ន ដោយធ្វើការផ្ទៀងផ្ទាត់លើសមាសភាពមេធាវី ឬជំនួយការមេធាវី ដែលបានទំនាក់ទំនងជាមួយ តាមរយៈមធ្យោបាយណាមួយដូចខាងក្រោមនេះ៖

១. ពិនិត្យលើកាតសម្គាល់ខ្លួនរបស់មេធាវីរូបនោះ ឬជំនួយការមេធាវីរូបនោះ ដោយអាចស្កេន QR-CODE លើកាតសម្គាល់ខ្លួនរបស់មេធាវីរូបនោះ ឬជំនួយការមេធាវីរូបនោះ

២. ផ្ទៀងផ្ទាត់ឈ្មោះតាមកម្មវីធីបញ្ជីឈ្មោះសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឈ្មោះ Lawyer Directory in Cambodia ដែលសាធារណជនអាចស្វែងរកបាននៅលើ App Store ឬ Play Store ដោយឥតគិតថ្ល

៣. ផ្ទៀងផ្ទាត់ឈ្មោះមេធាវីក្នុងគេហទំព័ររបស់គណៈមេធាវី www.bakc.org.kh

ឬទំនាក់ទំនងសួរព័ត៌មានបន្ថែមមកគណៈមេធាវី តាមអាសយដ្ឋានអគារកាច់ជ្រុង ផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០២៣ ៦២២ ៧០៧០ នៅរៀងរាល់ម៉ោងធ្វើការ។

បន្ថែមពីលើនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា ក្នុងករណីសាធារណជនជួបប្រទះជនខិលខូចដែលបានបន្លំខ្លួនជាមេធាវី ឬជំនួយការមេធាវី សូមជូនព័ត៌មានមកគណៈមេធាវី តាមរយៈទូរស័ព្ទលេខ០១៧ ៥៨៤ ៤៤៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដូចមានភ្ជាប់ខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក