ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរាជទូតជប៉ុន អបអរសាទរអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា

ជប៉ុន: បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ បានបញ្ចប់នៅថ្ងៃទី៨ ខែសីហាមក ការប្រកួតកីឡាប៉ារ៉ាឡាំពិក តូក្យូ២០២០ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហានេះហើយ។

លោក វ៉ាន វ៉ុន ជាកីឡាករប្រណាំងរទេះ នឹងចូលរួមការប្រកួតតូក្យូ២០២០នេះ គាត់បានហ្វឹកហាត់ជាច្រើនឆ្នាំក្រោមការគាំទ្រពីអង្គការ Hearts of Gold ជាអង្គកាក្រៅរដ្ឋាភិបាលរជប៉ុនមួយ ដែលបានចូលរួមជាយូរមកហើយក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតាមរយៈកីឡា និងការអប់រំនៅកម្ពុជា។ លោក វ៉ាន វ៉ុន ជាអត្តពលិកដែលមានទំនាក់ទំនងជាមួយជប៉ុន នឹងធ្វើជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០។

ដូចដែលបានដឹងថាការប្រកួតប៉ារ៉ាឡាំពិករដូវក្តៅ គឺជាការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោករបស់អត្តពលិកជនពិការ។ ដែលត្រូវបានគេប្រារព្ធធ្វើរៀងរាល់៤ឆ្នាំម្តងនៅទីក្រុងដដែលដូចនឹងកីឡាអូឡាំពិកដែរ។

លោកឯកអគ្គរាជទូតជប៉ុន មិកាមិ បាននិយាយថា «ខ្ញុំរីករាយដែលបានឃើញអត្តពលិកដែលមានទំនាក់ទំនងជាមួយជប៉ុន នឹងធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០។ ខ្ញុំសូមជូនពរឱ្យគាត់សម្រេចបានជោគជ័យ ហើយខ្ញុំក៏សង្ឃឹមថាគាត់នឹងផ្តល់ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោកផងដែរ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក