ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នូវែលហ្សេឡង់នឹងបញ្ជូនកងកម្លាំងបន្ថែម​ទៀត​ទៅក្នុង​បេសកកម្មរបស់​អង្គការសហប្រជាជាតិ​នៅ​កូរ៉េ​ខាង​ត្បូង

អន្តរជាតិ៖ រដ្ឋាភិបាលនូវែលសេឡង់បានឱ្យដឹងនៅថ្ងៃអង្គារ ទី១១ ខែមិថុនានេះថា រដ្ឋាភិបាលបានសម្រេចបញ្ជូនកម្លាំងយោធាចំនួន ៤១នាក់បន្ថែមទៀតទៅកាន់បេសកកម្មរបស់អង្គការសហប្រជាជាតិ តាមបណ្តោយព្រំដែនតំបន់គ្មានយោធា​ (DMZ) ដែលជាទីតាំងដ៏មានភាពតានតឹងបំផុតរវាងរដ្ឋាភិបាលកូរ៉េខាងជើង និងកូរ៉េខាងត្បូង ខណៈដែលនូវែលសេឡង់កំពុងសម្លឹងមើលការបង្កើនតួនាទីរបស់ខ្លួនបន្ថែមនៅក្នុងបេសកកម្មអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Judith Collins ថ្លែងថា ការសម្រេចចិត្តបង្កើនវត្តមានយោធារបស់នូវែលសេឡង់ពីចំនួន ១២នាក់ដល់ ៥៣នាក់នៅកងវរសេនាតូចសន្តិសុខបញ្ជាការអង្គការសហប្រជាជាតិ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

លោកស្រី Collins និយាយបន្តថា អាណត្តិសម្រាប់ការដាក់ពង្រាយកងកម្លាំងរយៈពេលយូរអង្វែងទៅកាន់កូរ៉េខាងត្បូង នឹងត្រូវបានបន្តពន្យារពេលរហូតដល់ខែកញ្ញា ឆ្នាំ២០២៦។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បាននិងកំពុងធ្វើការងារចាំបាច់ជាច្រើនដើម្បីបង្កើនការចូលរួមជាអន្តរជាតិរបស់នូវែលសេឡង់ ចាប់តាំងពីលោកបានស្បថចូលកាន់តំណែងកាលពីឆ្នាំមុន រួមទាំងការបញ្ជូនកម្លាំងសន្តិសុខដែនសមុទ្រទៅកាន់សមុទ្រក្រហមជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក