ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហាម៉ាសស្វាគមន៍ដំណោះស្រាយបទឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា

អង្គការសហប្រជាជាតិ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនាម្សិលមិញនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តនូវដំណោះស្រាយរបស់សហរដ្ឋអាមេរិក និងស្វាគមន៍ចំពោះសំណើបទឈប់បាញ់ ដែលបានប្រកាសដោយប្រធានាធិបតី Joe Biden ដែលបទឈប់បាញ់នេះត្រូវបានសហរដ្ឋអាមេរិកបញ្ជាក់ថាត្រូវបានទទួលយកដោយអ៊ីស្រាអែលផងដែរ។ 

ក្នុងចំណោមសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ី​បាន​អនុប្បវាទ​ក្នុង​ការ​បោះឆ្នោត ខណៈ​សមាជិក​ក្រុមប្រឹក្សា​ចំនួន ១៤ប្រទេសផ្សេងទៀត​បាន​បោះឆ្នោត​គាំទ្រដំណោះស្រាយនេះ។ គួរបញ្ជាក់់ថា សហរដ្ឋអាមេរិកបានបញ្ចប់ខ្លឹមសារទាំងស្រុងនៃបទឈប់បាញ់នេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចំណាយពេលចរចាអស់រយៈពេលប្រាំមួយថ្ងៃក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

ក្រុមហាម៉ាស់បានស្វាគមន៍ចំពោះដំណោះស្រាយរបស់ UNSC ជុំវិញសំណើសុំបទឈប់បាញ់នៅហ្គាហ្សា ដោយបញ្ជាក់ថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការសហការជាមួយអ្នកសម្របសម្រួលលើការអនុវត្តគោលការណ៍នៃផែនការបទឈប់បាញ់នេះ។ ក្រុមហាម៉ាសក៏បាននិយាយផងដែរថា ខ្លួនមានឆន្ទៈក្នុងការចូលរួមក្នុងការចរចាដោយប្រយោលលើការអនុវត្តគោលការណ៍ "ដែលស្របតាមការទាមទាររបស់ប្រជាជន និងការតស៊ូរបស់យើង"។ 

គួរបញ្ជាក់ថា ដំណោះស្រាយដែលទើបតែទទួលបានការអនុម័តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ "អនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌដោយមិនពន្យារពេល និងគ្មានលក្ខខណ្ឌផ្សេង"។ គួរឱ្យដឹងផងដែរថា នេះគឺជាដំណោះស្រាយលើកដំបូងបង្អស់របស់ក្រុមប្រឹក្សាសន្តិសុខរបស់ UN ស្តីពីផែនការបទឈប់បាញ់ដែលមានគោលបំណងបញ្ចប់សង្រ្គាមដែលបានអូសបន្លាយពេលជាងប្រាំបីខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក