BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤០១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១៦ករណី ខណៈអ្នកជំងឺ ៤៧៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩១,៧៧០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៨៧០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៧,៧៧៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៤,៨២៤ករណី៕