ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់សិស្សសាលាភូមិន្ទរដ្ឋបាលឲ្យស្គាល់ពីតម្លៃនិងតួនាទីរបស់ខ្លួន មិនចាំបាច់ទាល់តែសាលារឹតបន្តឹងនូវវិន័យនោះទេ។
ថ្លៃនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៣ និងបើកវគ្គឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកទៅដល់សិស្សសាលាភូមិរដ្ឋបាលត្រូវយល់ថាខ្លួនជាអ្នកបម្រើរាស្ត្រ និងជាតិ ដែលត្រូវធ្វើខ្លួនឲ្យសមនឹងតម្លៃនេះ។
សម្ដេចថា៖ «សិស្សនីមួយៗគួរតែយល់ពីតម្លៃនិងកាតព្វកិច្ច តម្លៃនៃកៅអីមួយតម្លៃនៃរូបមួយតម្លៃនៃឈ្មោះពាក់នីមួយៗរបស់យើង។ [..] កិត្តិយសនិងតម្លៃគឺអាស្រ័យទៅលើសិស្សនីមួយៗ»។
សម្ដេចចង់ឱ្យសាលាភូមិន្ទរដ្ឋបាលមានវិន័យខ្ពស់ដោយមិនមានការចាំបាច់រឹតបន្តឹងខ្លាំងពេកលើសិស្សទាំងអស់នោះទេ។ សិស្សត្រូវរួមសហការគ្នាដើម្បីស្វ័យទទួលខុសត្រូវ និងស្វ័យពង្រឹងនូវវិន័យ៕