ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតរៀបចំកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី នាចុងឆ្នាំនេះនៅខេត្តព្រះសីហនុ

ព្រះសីហនុ: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី សហការគ្នារៀបចំព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ចុងឆ្នាំ២០២១នេះ។

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី គ្រោងនឹងរៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិនេះរវាងពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នឹងមានការចូលរួមដោយប្រទេសប្រមាណពី៧ ទៅ៨ប្រទេស។ គម្រោងរៀបចំនេះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចយល់ព្រមទាំងស្រុង។

ការប្រកួតនាកីឡាទូកក្តោងនាពេលខាងមុខនេះ បានឲ្យដឹងថាគឺជាការជម្រុញលើកកម្ពស់កីឡាកម្រិតខ្ពស់របស់កីឡាទូកក្ដោងកម្ពុជានៅមុនការត្រៀមកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះថែមទៀត។

លោករដ្ឋមន្ត្រី ថោង ខុន នៃក្រសួងទេសចរណ៍ បានថ្លែងថាប្រសិនពុំមិនមានការប្រកួតអន្ដរជាតិនោះទេ វាអាចជាផលលំបាកសម្រាប់ការត្រៀមខ្លួនរបស់កម្ពុជា ក៏ដូចជាការវាស់ស្ទង់សមត្ថភាព សម្រាប់ការ ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក