ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញការចូលរួមធានានូវភាពត្រឹមត្រូវនៃការប្រឡងមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យមានការចូលរួមធ្វើយ៉ាងណាធានានៅភាពត្រឹមត្រូវសុក្រឹតភាពនៃការធានាប្រឡងការជ្រើសរើសមន្ត្រី។

ថ្លែងនៅក្នុងពិធីបិទវគ្កឆ្នាំ២០២៣ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការប្រឡងបច្ចុប្បន្នគឺអ្នកចេះត្រូវជាប់ ដូច្នេះហើយសម្ដេចបានជំរុញទៅដល់ក្រុមគ្រួសារនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមធ្វើយ៉ាងណាធានានៅភាពត្រឹមត្រូវនៃការប្រឡងមន្ត្រី។

សម្ដេចថា៖ «មិនត្រូវវិនិយោគរត់រកខ្សែ វិនិយោគដោយថវិកាដើម្បីសុំគេនោះទេ! ត្រូវតែខិតខំប្រឹងប្រែងដើម្បីធានាបាន ហើយត្រូវខិតខំប្រឹងប្រែងធានានូវសុក្រឹតភាព និងភាពត្រឹមត្រូវនូវកិច្ចប្រឡងនេះ»។

ជាមួយគ្នានេះសម្ដេចជំរុញឲ្យមានការជ្រើសរើសឲ្យចំជំនាញក្នុងការប្រឡងឬមន្ត្រីផងដែរ។

សម្ដេចបានកត់សម្គាល់ថាពីប្រសិទ្ធភាពចាប់តាំងពីអនុវត្តនូវវិធានការថ្មីដោយបានកត់សម្គាល់ថាមានសិស្សដាក់ពាក្យប្រលងកើនឡើងច្រើនតែពុំមានការតវ៉ាចំពោះការប្រឡងនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក