ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

WHO រង់ចាំ​ទិន្នន័យបន្ថែមក្រោយ​ពី​ករណី​ជំងឺ​ផ្ដាសាយ​បក្សី H5N2 បានផ្តាច់អាយុជីវិត​មនុស្សជា​លើក​ដំបូងបង្អស់

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី០៦ ខែមិថុនានេះបាន និងកំពុងរង់់ចាំទិន្នន័យលំដាប់ហ្សែនពេញលេញ បន្ទាប់ពីមានករណីបុរសម្នាក់បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សីនៅប្រទេសម៉ិកស៊ិក នៅក្នុងការឆ្លងដំបូងរបស់មនុស្សដែលមានមេរោគ H5N2។ លោកស្រី Aspen Hammond មន្ត្រីបច្ចេកទេសនៃកម្មវិធីជំងឺគ្រុនផ្តាសាយសកលរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិនិយាយថា មកដល់ពេលនេះនៅមិនទាន់មានការឆ្លងបន្ថែមដែលទាក់ទងនឹងករណីនេះត្រូវបានរកឃើញនៅឡើយទេ។

លោកស្រី Hammond បានថ្លែងនៅក្នុងសិក្ខាសាលាមួយថា៖ "​ការ​កំណត់​លក្ខណៈ​នៃ​មេរោគ​នេះ​គឺ​នៅ​តែ​ដំណើរការ ហើយ​ទិន្នន័យ​នៃ​លំដាប់​ហ្សែន​នៃអាចត្រូវកំណត់បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​"​។ លោកស្រីក៏បានបញ្ជាក់ដែរថា មេរោគផ្តាសាយបក្សី H5N2 ត្រូវបានគេរកឃើញជាយូរមកហើយក្នុងខ្លួនរបស់សត្វបក្សី។

WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសវ័យ ៥៩ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីមានអាការៈគ្រុនក្តៅ ដកដង្ហើមដង្ហក់ញាប់ៗ រាគ និងចង្អោរ ប៉ុន្តែមិនមានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយសត្វបក្សី ឬសត្វដទៃទៀតទេ ខណៈសុខភាពបុរសខាងលើក៏ញាំញីដោយជំងឺជាច្រើនទៀតផងដែរ។ សេចក្ដីបញ្ជាក់ដដែលឱ្យដឹងថា បុរសដែលស្លាប់ខាងលើរស់នៅក្នុងរដ្ឋធានីនៃប្រទេសម៉ិកស៊ិក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានស្លាប់នៅថ្ងៃទី២៤ ខែឧសភា។ 

អង្គការ WHO បានបញ្ជាក់ថា វាគឺជាករណីដំបូងស្លាប់មនុស្សដំបូងបង្អស់ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍  នៃការឆ្លងមេរោគជាមួយនឹងមេរោគគ្រុនផ្តាសាយ A (H5N2) ដែលបានរាយការណ៍ពីទូទាំងពិភពលោក។ ក្រសួងសុខាភិបាលម៉ិកសុិកប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ជនរងគ្រោះគឺជាបុគ្គលដែលមាន "ប្រវត្តិជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺលើសឈាមយូរមកហើយដែរ"។ បន្ថែមពីនេះ ក្រសួងសុខាភិបាលម៉ិកសុិកបញ្ជាក់ថា  មិនមានសញ្ញាណនៃហានិភ័យការឆ្លងលើប្រជាជនទូទៅឡើយ ដោយសំណាកទាំងអស់ពីទំនាក់ទំនងដែលបានពីអ្នកជំងឺដែលកំណត់អត្តសញ្ញាណគឺមានលទ្ធផលអវិជ្ជមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក