ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីនឹងថ្លែងសារនៅក្នុងសម័យប្រជុំរួមនៃសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិកនាថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកនឹង "បង្ហាញការពិត" អំពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា នៅក្នុងការថ្លែងសាររបស់លោកចំពោះមុខសភារបស់សហរដ្ឋអាមេរិកនាថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់មេដឹកនាំគណបក្សសាធារណរដ្ឋឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ 

អ្នកនាំពាក្យសភាអាមេរិក លោក Mike Johnson និងមេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភា លោក Mitch McConnell បានបញ្ជាក់់់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Netanyahu នឹងថ្លែងសារនៅក្នុងសម័យប្រជុំរួមនៃសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដោយឡែក លោក Netanyahu បញ្ជាក់ថា៖ "ខ្ញុំមានអារម្មណ៍រំភើបជាខ្លាំងដែលទទួលបានសិទ្ធិពិសេសតំណាងឱ្យអ៊ីស្រាអែលនៅចំពោះមុខសភាទាំងពីររបស់អាមេរិក និងដើម្បីបង្ហាញការពិតអំពីសង្រ្គាមដ៏យុត្តិធម៌របស់យើងប្រឆាំងនឹងអ្នកដែលមានបំណងបំផ្លិចបំផ្លាញមកលើអ៊ីស្រាអែល ចំពោះតំណាងនៃប្រជាជនអាមេរិក និងទៅកាន់ពិភពលោកទាំងមូល"

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Netanyahu ធ្វើឡើងចំពេលដែលមានភាពតានតឹងរវាងលោក ជាមួយនិងប្រធានាធិបតីអាមេរិក លោក Joe Biden ដែលកន្លងមកតែងបានគាំទ្រយុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ក៏ប៉ុន្តែថ្មីៗនេះលោក Joe Biden បានរិះគន់កាន់តែខ្លាំងចំពោះយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលក្នុងសង្គ្រាមនេះ និងបានរារាំងការបញ្ជូនសព្វាវុធមួយចំនួនទៅកាន់អ៊៊ីស្រាអែលផងដែរ។ ជាងនេះទៅទៀត គេមិនច្បាស់នៅឡើយទេថា តើដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ នឹងមានជំនួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិកដែរឬយ៉ាងណា?

ការគាំទ្ររបស់លោកប្រធានាធិប​តី Joe Biden នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា  ហាក់ក្លាយទៅជាបន្ទុកយ៉ាងខ្លាំងក្នុងការឃោសនាស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ ដោយគណបក្សប្រជាធិបតេយ្យ និងប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតជនស៊ីវិលរាប់ពាន់នាក់ក្នុងសង្គ្រាម ៨ខែកន្លងមកនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក