ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកពីគុណប្រយោជន៍របស់ AI សម្រាប់កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម

សៀមរាប៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ញាសិប្បនិម្មិត AI បង្ហាញពីឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់កំណើនសេដ្ឋកិច្ច នវានុវត្តន៍ និង វឌ្ឍនភាពសង្គមនៅក្នុងតំបន់ ដោយថានៅក្នុងយុគសម័យមួយដែលបានកំណត់ដោយបច្ចេកវិទ្យាឈានមុខដែលរីកចម្រើន យ៉ាងឆាប់រហ័ស ការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត ទៅក្នុងសង្គមរបស់យើងមានការ ជាប់ពាក់ព័ន្ធយ៉ាងជ្រាលជ្រៅសម្រាប់អនាគតរបស់អាស៊ាននិងដៃគូរ។

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ានផ្នែកវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ញាសិប្បនិម្មិតកំពុង ប្រែក្លាយយ៉ាងឆាប់រហ័សជាផ្នែកដ៏សំខាន់មួយនៃជីវិតរស់នៅដោយវត្តមានរបស់វាបានបង្កប់យ៉ាង ជ្រៅនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់យើង។

សម្ដេចថា៖ «ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មានការរីក ចម្រើនគួរឱ្យកត់សម្គាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលជំរុញដោយ ការប្រមូលផ្តុំទិន្នន័យយ៉ាងច្រើន។ អត្ថប្រយោជន៍របស់វាមានសារៈសំខាន់នៅក្នុងវិស័យជាច្រើន រួមទាំងការ អប់រំ ការថែទាំសុខភាព ធុរកិច្ច ភស្តុភារ ថាមពល សេវាកម្ម កម្មន្តសាល ធនាគារ សន្តិសុខ និងដំណើរការធ្វើការសម្រេចចិត្ដនានា»

ទោះជាយ៉ាងណាសម្តេចធិបតីបានបង្ហាញពីក្ដីបារម្ភមួយចំនួនរួមមាន ការគិតគូរលើក្រមសីលធម៌ បរិយាបន្ន តម្លាភាព ភាពយុត្តិធម៌ ការព្រួយបារម្ភអំពីឯកជនភាពទិន្នន័យ និងតម្រូវការសម្រាប់ការរៀបចំកម្លាំងពលកម្មឡើងវិញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការវិវត្តរបស់បញ្ញាសិប្បនិម្មិតមិន អាចបញ្ឈប់បានទេ ហើយក៏មិនអាចបញ្ច្រាស់ទិសដៅរបស់វាបានដែរ។ យ៉ាងណាក៏ដោយ របៀបដែលយើងរៀបចំអប់រំ និងជំនាញដល់ពលរដ្ឋរបស់យើងគឺជាអ្វី ដែលសម្ដេចជឿថាជាមូលដ្ឋានគ្រឹះដើម្បីសម្របខ្លួនយើងទៅនឹងការពិតថ្មីនេះ។

ទន្ទឹមនឹងនោះ ក្ដីកង្វល់ទាក់ទងនឹងការផ្លាស់ប្ដូរការងារដែលមានសក្តានុពល និងបញ្ហាប្រឈមផ្សេងទៀតបានកើតឡើងក្នុងចំណោមសាធារណជន។ វាមានសារៈសំខាន់ណាស់ ក្នុងការទទួលស្គាល់ថាបញ្ញាសិប្បនិម្មិតពិតជាអាចផ្លាស់ប្តូរទិដ្ឋភាពការងារ ប៉ុន្តែវាក៏នាំមក នូវឱកាសថ្មីៗផងដែរ។ តាមពិតទៅ បញ្ញាសិប្បនិម្មិតបានក្លាយជា រឿងទូទៅនៅក្នុងជីវិតរបស់យើង ឧទាហរណ៍ក្នុងកិច្ចការសាមញ្ញៗ ដូចជាការស្វែងរកព័ត៌មាននៅលើស្មាត ហ្វូនជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក