ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិកអនុម័តការលក់សម្ភារៈ និងឧបករណ៍ជួសជុលយន្តហោះចម្បាំង F-16 តម្លៃ៨០លានដុល្លារឱ្យកោះតៃវ៉ាន់

សហរដ្ឋអាមេរិក៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ និងការពារជាតិរបស់មន្ទីរបញ្ចកោណបានបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់គ្រឿងបន្លាស់ និងបរិក្ខារជួសជុលយន្តហោះចម្បាំងប្រភេទ F-16 ឱ្យទៅកោះតៃវ៉ាន់ក្នុងកញ្ចប់នៃការបញ្ជាទិញគិតជាទឹកប្រាក់ប្រមាណជា ៨០លានដុល្លារអាមេរិក។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ (DSCA) បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា ការលក់គ្រឿងបន្លាស់ និងបរិក្ខារទាំងនេះនឹងជួយ "កែលម្អសន្តិសុខរបស់អ្នកទទួល (កោះតៃវ៉ាន់) និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់"

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងបាននិយាយថាការលក់នេះនឹងជំរុញតម្រូវការប្រយុទ្ធ និងការពាររបស់កងទ័ពអាកាសកោះតៃវ៉ាន់ ខណៈក្រសួងបញ្ជាក់​ថា ប្រតិបត្តិការ​លក់​នេះ​នឹង​ត្រូវ​បញ្ចប់​នា​ខែ​កក្កដាខាងមុខ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ថ្លែងថា៖ "ជាមួយនឹងការប៉ះពាល់លើតំបន់ពណ៌ប្រផេះ (Gray-zone) បក្សកុម្មុយនិស្តចិនបានព្យាយាមលូកចូលទៅហ្វឹកហាត់កងទ័ពជើងទឹក និងអាកាស ក៏ដូចជាការកំណត់សិទ្ធិការពារខ្លួនរបស់យើង"

កន្លងមក រដ្ឋាភិបាលចិនតែងបានទាមទារម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ឱ្យបញ្ឈប់ការលក់អាវុធទៅកោះនេះ ដែលចិនបានអះអាងថាជាទឹកដីរបស់ខ្លួន ខណៈដែលរដ្ឋាបាលនៃកោះតៃវ៉ាន់បានជំទាស់យ៉ាងខ្លាំងទៅលើការទាមទាររបស់ទីក្រុងប៉េកាំង។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភានៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo ថ្លែងថា តៃវ៉ាន់ត្រូវតែបង្កើនសមត្ថភាពការពារខ្លួនដើម្បីជាផ្នែកនៃ "ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព" នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក