ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីព្រមានជាមុនទៅដល់ក្រុមឆ្លៀតឱកាសដែលធ្វើឲ្យប៉ះពាល់ដល់គម្រោងព្រែកជីកហ្វូណនតេជោ

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមមានជាមុនទៅដល់ក្រុមគួកជេរដី អ្នកដើរប្រមូលទិញដី និងទន្រ្ទានដីរដ្ឋ រួមទាំងអង្គការសង្គមស៉ីវិលមួយចំនួនដែលចង់ធ្វើឲ្យប៉ះពាល់ទៅដល់គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ។

សម្ដេចបានលើកឡើងថាតាមការសិក្សាគឺមានតែប្រជាពលរដ្ឋប្រមាណជាង ១ពាន់គ្រួសារប៉ុណ្ណោះដែលប៉ះពាល់ពីគម្រោងព្រែកជីកនេះ ខណៈក៏ទទួលបានព័ត៌មានថាមានជនឆ្លៀតឱកាសមួយចំនួនបានដើរទិញដីពីប្រជាពលរដ្ឋដែលនឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់គម្រោងពេលនឹងចាប់ផ្ដើមជីកនៅខែសីហាខាងមុខ។

សម្ដេចបានព្រមានថាសូមកុំធ្វើឲ្យមានការរារាំងណាមួយទៅដល់គម្រោងនេះខណៈភស្តុតាងងាយរកនោះទេដោយសារតែបច្ចេកវិទ្យាពេលបច្ចុប្បន្នទំនើប។

សម្ដេចថា៖ «រឿងនេះជារឿងជាតិគម្រោងព្រះជីកហ្វូណន់តេជោគឺជាប្រយោជន៍ជាតិរបស់ប្រយោជន៍យើងទាំងមូលដែលត្រូវតែធ្វើនិងត្រូវធ្វើឲ្យបាន។ [..] កម្លាំងមួយចំនួនតូចគឺមិនអាចបំផ្លាញបានទេ»

សម្ដេចថ្លែងបែបនេះនៅក្នុងពិធីសម្ពោធកំពង់ផែពហុបំណងខេត្តកំពត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងបូកគោ ខេត្តកំពត។

គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ខណៈគ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក