កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារទៅក្រុមក្មេងទំនើងបងតូចបងធំ នឹងបានបញ្ជាជាថ្មីទៅកាន់ស្នងការនគរបាលខេត្តទាំងអស់ត្រូវអនុវត្តវិធានការ «ងើបមួយបង្ក្រាបមួយ» ដែលមានន័យថាត្រូវបង្ក្រាបឲ្យអស់នូវសកម្មភាពអសន្តិសុខសង្គមដែលបង្កដោយក្មេងទំនើងទាំងនេះ។
ក្រៅពីនេះសម្ដេចក៏បានបញ្ជាក់ថាទៅកាន់តុលាការថា «ប្រសិនបើសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការហើយមិនត្រូវដោះលែងដោយគ្មានមូលហេតុច្បាស់លាស់នោះទេ»។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីសម្ពោធកំពង់ផែពហុបំណងខេត្តកំពត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងបូកគោ ខេត្តកំពត៕