កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសាធារណការធ្វើយ៉ាងណាពង្រឹងប្រព័ន្ធសុវត្ថិភាពផ្លូវដែកឲ្យបានល្អជាអាទិភាពមុនផ្លូវដែកល្បឿនលឿន។
សម្ដេចបានលើកឡើងថាបច្ចុប្បន្នរដ្ឋាភិបាលមានផែនការចំនួនពីរគឺ ត្រូវពង្រឹងប្រព័ន្ធសុវត្ថិភាពផ្លូវដែកឲ្យបានល្អ និងត្រូវបង្កើនល្បឿនរថភ្លើងឲ្យបានពី៦០-៨០គីឡូម៉ែត្រក្នុង១ម៉ោង។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីសម្ពោធកំពង់ផែពហុបំណងខេត្តកំពត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងបូកគោ ខេត្តកំពត៕