ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

នាយករដ្ឋមន្ត្រីថាគ្មានការអនុញ្ញាតឲ្យបង្កើតកាស៊ីណូនៅកំពតនិងកែបនោះទេ

កំពត៖ នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជាមិនអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណសម្រាប់បង្កើតកាស៊ីណូនៅក្នុងខេត្តកំពតនិងកែបទៀតនោះទេ ខណៈបច្ចុប្បន្ននៅក្នុងខេត្តមានកាស៉ីណូមួយនៅលើភ្នំបូកគោរួចហើយ។

ថ្លែងនៅក្នុងពិធីសម្ពោធកំពង់ផែពហុបំណងខេត្តកំពត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីថា ខេត្តកំពតនិងកែបត្រូវទុកសម្រាប់បម្រើវិស័យទេសចរណ៍ ឧស្សាហកម្ម កម្មន្តសាល កសិឧស្សាហកម្ម និដឹកជញ្ជូន។

ដោយឡែកចំពោះការស្នើសុំបើកកាស៊ីណូនៅក្នុងខេត្តគឺមិនត្រូវអនុញ្ញាតទេក៏ប៉ុន្តែអាចអនុញ្ញាតបាននូវតាមព្រំដែន។

សម្ដេចថា៖ «នេះគឺជាគោលការណ៍ដែលត្រូវអនុវត្តហើយសូមបញ្ជាក់ទៅគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក