សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ | កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ | នាយករដ្ឋមន្ត្រីថាការអភិវឌ្ឍន៍ផែសមុទ្រនឹងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែងបាន | ផ្សាយបន្តផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីអញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោក(World Knowledge Forum)នៅសាធារណរដ្ឋកូរ៉េ ។ |

BRAKING NEWS: គម្រោងព្រែកជីកហ្វូណនតេជោមានភាគហ៊ុនពីអ្នកវិនិយោគកម្ពុជា៥១%

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថាគម្រោងព្រៃជីកហ្វូណនតេជោ ដែលជាព្រែកជីកដ៏ធំរបស់កម្ពុជានឹងមានភាគហ៊ុនពីអ្នកវិនិយោគកម្ពុជាចំនួន៥១%។

ថ្លែងនៅក្នុងពិធីសម្ពោធកំពង់ផែពហុបំណងខេត្តកំពត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីថា គម្រោងព្រែកជីកហ្វូណនតេជោនឹងមានក្រុមហ៊ុនរដ្ឋចំនួន២ គឺកំពង់ផែស្វយ័តរាជធានីភ្នំពេញនិងកំពង់ផែខេត្តព្រះសីហនុចូលរួមជាម្ចាស់ភាគហ៊ុនធំនៅក្នុងគម្រោងនេះ។

សម្ដេចថា៖ «សូមបងប្អូនបន្តជឿជាក់ចុះថាគម្រោងនេះមិនមែនជាផលប្រយោជន៍របស់ប្រទេសណានោះទេ គឺជាផលប្រយោជន៍របស់ជាតិកម្ពុជាប្រជាជនកម្ពុជាពីបច្ចុប្បន្នទៅអនាគត ព្រោះគម្រោងនេះមិនមែនធ្វើប្រាំឆ្នាំហើយកប់វិញទេគឺសម្រាប់រាប់រយឆ្នាំទៅមុខទៀត»។

ជាមួយគ្នានេះសម្ដេចក៏បានបញ្ជាក់ផងដែរថាគម្រោងព្រែកជីកដ៏ធំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។

គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្ររបស់កម្ពុជាដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាមនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក