ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជីវប្រវត្តិខ្លះៗរបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ លោក Wang Wenbin គឺជាអ្នកនយោបាយ និងអ្នកការទូតចិន ដែលលោកជាអតីតអ្នកនាំពាក្យក្រសួងការបរទេស និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងជាសមាជិកនៃបក្សកុម្មុយនិស្តចិន។ លោក Wang គឺជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ចាប់តាំងពីការបង្កើតតំណែងនេះឡើងកាលពីឆ្នាំ១៩៨៣។ លោកក៏ធ្លាប់កាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ីពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ និងធ្លាប់បំពេញកិច្ចការងារនៅស្ថានទូតចិនប្រចាំប្រទេសម៉ូរីស និងប្រទេសសេណេហ្គាល់។ ថ្មីៗនេះ លោកទើបតែត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជំនួសលោក វ៉ាង វិនធាន (WANG Wentian)។

ជីវប្រវត្តិខ្លះៗនៃឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាមានដូចតទៅ៖ លោក Wang Wenbin កើតនៅតំបន់ Tongcheng ខេត្ត Anhui ប្រទេសចិន ក្នុងខែមេសា ឆ្នាំ១៩៧១ ដែលបច្ចុប្បន្នលោកមានវ័យ ៥៣ឆ្នាំហើយ។ លោកបានធំធាត់ឡើង និងចូលរៀននៅវិទ្យាល័យ Nanjing Jinling។ នៅឆ្នាំ១៩៨៩ លោកបានចូលរៀននៅសកលវិទ្យាល័យកិច្ចការបរទេសចិន ដែលនៅសាកលវិទ្យាល័យនេះលោកបានសិក្សាបន្ថែមនូវភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ។ ក្រោយពីបញ្ចប់ការសិក្សា លោកត្រូវបានចាត់ឲ្យទៅបម្រើការងារនៅក្នុងក្រសួងការបរទេស។ លោកមានបទពិសោធន៍បម្រើការងារក្នុងមុខតំណែងការទូតជាច្រើនរួមមាន នាយករង និងជាប្រធានការិយាល័យស្រាវជ្រាវគោលនយោបាយ, ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំសាធារណរដ្ឋម៉ូរីស, ទីប្រឹក្សានាយកដ្ឋានផែនការគោលនយោបាយ និងជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយ។

លោកត្រូវបានតែងតាំងដោយគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី១៣ នៃសភាប្រជាជនជាតិក្នុងខែឧសភា ឆ្នាំ២០១៨ ដើម្បីបន្តតំណែងជំនួសលោក Bian Yanhua ជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ី។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ លោកក៏ត្រូវបានតែងតាំងជាអ្នកនាំពាក្យក្រសួងការបរទេស ជំនួសលោក Geng Shuang ដែលបច្ចុប្បន្ននេះតំណែងអ្នកនាំពាក្យក្រសួងការបរទេសចិនត្រូវផ្ទេរទៅឱ្យលោកស្រី Mao Ning៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក