ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអាមេរិក នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន អំឡុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសបារាំង

បារាំង៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើដំណើរទៅកាន់ប្រទេសបារាំងកាលពីល្ងាចថ្ងៃទី០៤ ខែមិថុនាម្សិលមិញនេះ ដើម្បីរំលឹកខួបលើកទី៨០ នៃទិវា D-Day ដែលដំណើរទស្សនកិច្ចរបស់លោកត្រូវបានគេមើលឃើញថាជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុប និងជាការលើកឡើងនូវទស្សនៈនយោបាយផ្ទុយពីគូប្រជែងរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ នេះគឺលោក Donald Trump។ 

លោក Biden នឹងចំណាយពេលប្រាំថ្ងៃនៅក្នុងទឹកដីបារាំង និងចូលរួមទិវា D-Day នៅទីក្រុង Normandy ជាទីតាំងប្រវត្តិសាស្រ្តដែលសហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្តបានវាយលុកឆ្នេរសមុទ្របារាំងក្នុងប្រតិបត្តិការទល់នឹងក្រុមណាស៊ី (Nazi) អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ ហើយលោក Biden ក៏ត្រូវបានគេរំពឹងថានឹងមានថ្លែងសុន្ទរកថាជាន់ខ្ពស់មួយ ព្រមទាំងការចំណាយពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron ផងដែរ។ 

បើតាមទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានអាមេរិក លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានថា ខណៈពេលដែលលោក Joe Biden មានវត្តមាននៅទីក្រុង Normandy លោកក៏នឹងមានកិច្ចពិភាក្សារួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy អំពីសង្គ្រាមជាមួយរុស្សីដែលកំពុងអូសបន្លាយ។ លោក Sullivan បញ្ជាក់បន្ថែមថា សុន្ទរកថារបស់លោក Biden នៅទីក្រុង Normandy នៅថ្ងៃព្រហស្បតិ៍  និងថ្ងៃសុក្រ នឹងផ្តោតលើគ្រោះថ្នាក់នៃភាពឯកោ និងការក្រោកឈរឡើងទល់នឹងមេដឹកនាំផ្តាច់ការ។

ដោយឡែក អ្នកនាំពាក្យសន្តិសុខជាតិនៃសេតវិមានអាមេរិក លោក John Kirby បញ្ជាក់ថា អំឡុងពេលទស្សនកិច្ចនេះ លោក Joe Biden និងលោក Emmanuel Macron នឹងពិភាក្សាគ្នាអំពីផែនការនៃការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្សីដែលត្រូវបង្កកក្នុងទំហំប្រមាណជា ៣០០ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់អ៊ុយក្រែនក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃដែលកំពុង​បន្តនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក