ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធានាបានជ័យជម្នះភ្លូកទឹកភ្លូកដី ទោះបីមិនទទួលបានអាសនៈច្រើនដាច់ខាតក្នុងសភា

ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃពុធនេះបានរំពឹងនូវជ័យជម្នះយ៉ាងតានតឹងសម្រាប់អាណត្តិទី៣របស់លោក ក្រោយលទ្ធផលបឋមនៃការរាប់សន្លឹកឆ្នោតបង្ហាញថា គណបក្សរបស់លោកបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនដាច់ខាតជាលើកដំបូងមិនធ្លាប់មាន ចាប់តាំងពីលោកបានឡើងកាន់តំណែងជាមួយទស្សវត្សកន្លងមក។ 

លទ្ធផលដែលបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញបង្ហាញថា ក្រោយការបោះឆ្នោតដែលដំណើរការជាង ៦សប្តាហ៍កន្លងមក លទ្ធផលជ័យជម្នះបានទៅលើលោកនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច Narendra Modi សាជាថ្មី។ យ៉ាងណាក៏ដោយ គណបក្ស Bharatiya Janata Party បានបាត់បង់សំឡេងភាគច្រើនក្នុងសភាជាតិដែលធ្លាប់ឈ្នះអំឡុងការដឹកនាំរបស់លោក Modi ពីរអាណត្តិដំបូង ប៉ុន្តែយ៉ាងណាក្ដីគេជឿជាក់ថាគណបក្សរបស់លោកនឹងនៅតែអាចគ្រប់គ្រងការដឹកនាំសម្ព័ន្ធភាពនៃគណបក្សតូចៗក្នុងសភាបាន។

មេដឹកនាំវ័យ ៧៣រូបនេះបានបញ្ជាក់កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះថា លទ្ធផលបោះឆ្នោតនេះគឺជាការបង្ហាញអំពីជ័យជម្នះដែលធានាថាលោកនឹងអាចបន្តរបៀបវារៈដឹកនាំសំខាន់ៗបន្ត ខណៈអ្នកគាំទ្រកាន់សាសនាហិណ្ឌូរបស់លោកបានចេញមកបង្ហាញនូវការអបអរសាទរយ៉ាងភ្លូកទឹកភ្លូកដីទូទាំងប្រទេស។ នៅក្នុងការជួបជុំអ្នកគាំទ្រយ៉ាងសម្បើមក្នុងរដ្ឋធានី New Delhi លោក Modi ថ្លែងថា៖ "អាណត្តិទីបីរបស់យើងនឹងក្លាយជាការសម្រេចចិត្តដ៏ធំមួយ ហើយឥណ្ឌានឹងត្រូវបានកត់ត្រាជំពូកថ្មីនៃការអភិវឌ្ឍន៍ ដែលនេះគឺជាការសន្យាពី Narendra Modi"។ 

គួរបញ្ជាក់ថា គណបក្ស Bharatiya Janata Party (BJP) របស់លោកនាយករដ្ឋមន្រ្តី Narendra Modi ទទួលបានអាសនៈចំនួន ២៤០ នៅក្នុងសភាជាតិ ធ្លាក់ចុះពីអាសនៈចំនួន ៣០៣ ដែលបានឈ្នះកាលពីប្រាំឆ្នាំមុន និងមានគម្លាតចំនួន ៣២អាសនៈនៃចំនួនភាគច្រើនដាច់ខាតនៅក្នុងសភាជាតិ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក