វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានលើចំណាត់ការរបស់តុលាការ និងពន្ធនាគារខេត្តស្ទឹងត្រែងពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី០២ ខែឧសភានេះបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា និងធ្វើការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែងចេញលិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួល។

បើតាមសេចក្ដីសម្រេចលេខ ២០០២ សសរ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ សមាសភាពនៃគណៈកម្មការចំពោះកិច្ចដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានខាងលើរួមមាន៖ 

១. លោក កង សុខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជា​​ប្រធាន

២. លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជា​អនុ​ប្រធាន

៣. លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជា​អនុ​ប្រធាន

៤. លោកឧត្តមអគ្គានុរក្ស.១ ឡាយ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ជា​អនុ​ប្រធាន

៥. លោក សែន វ៉ាន់ស៊ីម អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាសមាជិក

៦. លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាសមាជិក

៧. លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាសមាជិក

៨.  លោកឧត្តមសេនីយ៍ទោ អួត ស៊ីវុត្ថា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាសមាជិក

៩. លោកឧត្តមសេនីយ៍ត្រី ឯម សារួន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាសមាជិក

១០. លោកឧត្តមសេនីយ៍តត្រី ផៃ រស្មី ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាសមាជិក

១១. លោកឧត្តមសេនីយ៍ត្រី ទូច តារា ស្នងការរងទទួលជួយដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាសមាជិក

១២. លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជាសមាជិក៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក