ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកបើកឱ្យនិស្សិតខ្មែរបានចូលសិក្សានៅសាលា Westpoint ឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថាសហរដ្ឋអាមេរិកនឹងបើកឡើងវិញអនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint ឡើងវិញ ជាការឆ្លើយតបទៅនឹងការប្រកាសជំហររបស់នាយករដ្ឋមន្ត្រីថ្មីកម្ពុជាក្នុងវិស័យការពារជាតិ។

លោកលើកឡើងបែបនេះក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

មិនទាន់អាចបញ្ជាក់បានទេថាតើជំហរបែបណារបស់កម្ពុជាទើបសហរដ្ឋអាមេរិកបានសម្រេចជាថ្មីជាមួយកម្ពុជាបែបនេះ តែសម្ដេចតេជោ ហ៊ុន សែន បានសាទរចំពោះការវិវត្តន៍ថ្មីនេះ និងបញ្ជាក់ថាអ្វីដែលជាអទិភាពគឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឲ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក