វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

មេដឹកនាំធំៗលើពិភពលោកផ្ញើសារអបអរសាទរជ័យជម្នះរបស់ប្រធានាធិបតីស្រ្តីទីមួយក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ិកស៊ិក

ម៉ិកស៊ិក៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាអបអរសាទរ គ្រវីទង់ជាតិពាសពេញផ្លូវចំពោះជ័យជម្នះដ៏អធិកអធមរបស់លោកស្រី Claudia Sheinbaum ក្នុងនាមជាប្រធានាធិបតីស្ត្រីទីមួយក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ិកស៊ិក។ សូមបញ្ជាក់ថា លោកស្រី Claudia Sheinbaum ដែលជាអ្នកវិទ្យាសាស្រ្តបានទទួលជ័យជម្នះក្នុងសំឡេងគាំទ្រប្រហែលជា ៥៨ ទៅ ៦០ភាគរយក្នុងការបោះឆ្នោតប្រធានាធិបតី។ ​នេះបើតាមទិន្នន័យពីលទ្ធផលផ្លូវការបឋមពីវិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត។

លទ្ធផលនេះមានន័យថាលោកស្រី Sheinbaum មានលទ្ធផលនាំមុខដាច់ពីគូប្រជែងដ៏ស្វិតស្វាញរបស់លោកស្រីគឺលោក Xochitl Galvez និងលោក Jorge Alvarez Maynez។ គួរបញ្ជាក់ថា លោកស្រី Sheinbaum បានប្រកាសអំពីជ័យជម្នះយ៉ាងឱឡារិកចំពោះមុខអ្នកគាំទ្ររបស់គណបក្សឆ្វេងនិយម Morena Party នៅឯទីលាន Zocalo ក្នុងរដ្ឋធានី Mexico City ប្រទេសម៉ិកស៊ិក។ 

បណ្ដាមេដឹកនាំប្រទេសធំៗជុំវិញពិភពលោកបានថ្លែងសារអបអរសាទរចំពោះជ័យជម្នះរបស់ប្រធានាធិបតីស្រ្តីទីមួយក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ិកស៊ិកនេះដែលរួមមាន ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលលោកបានចាត់ទុកលទ្ធផលនេះជាជ័យជម្នះប្រវត្តិសាស្រ្ត នឹងរំពឹងថាអាចរួមកិច្ចការងារជាមួយគ្នាឆាប់ៗ "ក្នុងស្មារតីនៃភាពជាដៃគូ និងមិត្តភាព"។ ដោយឡែក ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលជាអ្នកនយោបាយឆ្វេងនិយមមួយរូបដែរនោះបានសាទរចំពោះជ័យជម្នះនេះ និងបានចាត់ទុកនេះគឺជា "ជ័យជម្នះនៃលទ្ធិប្រជាធិបតេយ្យ" និងបានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែមានភាពស៊ីជម្រៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរក្នុងតំបន់អាមេរិកឡាទីននេះ។

ដោយឡែក ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen ក៏បានផ្ញើសារអបអរសាទរដោយបញ្ជាក់ថា៖ "ម៉ិកស៊ិក និងសហភាពអឺរ៉ុបនឹងរួមគ្នាលើកិច្ចការងារទំនាក់ទំនង សេដ្ឋកិច្ច និងវប្បធម៌ដ៏ស៊ីជម្រៅ ព្រមទាំងទន្ទឹងរង់ចាំក្នុងការធ្វើកិច្ចការងាររួមគ្នានាពេលខាងមុខ"។ គួរឱ្យដឹងដែរថា ប្រជាជនប្រមាណជា ១០០លាននាក់បាននាំចេញមកបោះឆ្នោត ខណៈម៉ិកស៊ិកមានប្រជាជនសរុបប្រមាណ ១២៩លាននាក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក