ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្ដើមចេញពីបច្ចេកទេសរៀនតាម YouTube កសិករមួយរូបនៅក្នុងក្រុងសិរីសោភ័ណបានពង្រីកការចិញ្ចឹមបង្កងពីអាងតូចមួយរហូតដល់ពង្រីផ្ទៃដីជាងពីរហិកតា

បន្ទាយមានជ័យ៖ ផ្ដើមចេញពីការស្រឡាញ់ផ្នែកកសិកម្ម កសិករមួយរូបមានវ័យជាង៣០ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានចាប់យករបរនៃការចិញ្ចឹមបង្កង អូស្រ្ដាលី ដោយទទួលបានបច្ចេកទេសពីការសិក្សាតាមប្រព័ន្ធ យូរធូប ទើបធ្វើឱ្យរូបលោកក៏បានបែកគំនិតក្នុងការចិញ្ចឹមបង្កងពីផ្ទៃដីតូចហានបោះទុនរហូតដល់ មានការពង្រីកផ្ទៃដី ដល់២ហិកតា បន្ថែម។

លោក លី រតនៈ ដែលជាម្ចាស់កសិដ្ឋានបង្កង កសិករកម្ពុជា មានទីតាំងនៅភូមិ ថ្មី សង្កាត់ ភ្នៀត បានប្រាប់ឱ្យដឹងថា លោកចាប់របចិញ្ចឹមបង្កងអូស្រ្តាលីនេះមានរយៈពេលជិត៥ឆ្នាំហើយ ដោយសារតែមានការចាប់អារម្មណ៍និងស្រឡាញ់ខាងផ្នែកកសិកម្ម ជាពិសេសការចិញ្ចឹមបង្កង មិនសូវមានអ្នកចិញ្ចឹម មួយវិញទៀតបង្កងនេះក៏មានតម្រូវការទីផ្សារច្រើនផងដែរទើបរូបលោកការស្រាវជ្រាវ បច្ចេកទេសតាមយូធូប និងមើលអ្នកចិញ្ចឹមនៅខេត្តបាត់ដំបងប្រហែល២ម៉ោង ក៏ចាប់ផ្តើមរៀបចំអាងដំបូងតែ៥០ទៅ៦០ការ៉េតែប៉ុណ្ណោះ ដើម្បីសាកល្បងរយៈពេល៤ខែ ឃើញវាធំលឿន ក៏ចាប់ផ្តើមពង្រីកផ្ទៃដីជាង៣០០០ម៉ែត្រការ៉េ ឃើញថាទទួលបានផល ទើបបង្កើតទីតាំងមួយបន្ថែមទៀតដែលមានផ្ទៃដី២ម៉ឺនម៉ែត្រការ៉េ (២ហិកតា) ដោយយកដើមទុនកម្ចីពីធនាគារកសិកម្មអភិវឌ្ឍន៍ជនបទ (ARDB) ដើម្បីពង្រីកការចិញ្ចឹមបន្ថែម។

លោកក៏បានបញ្ជាក់បន្ថែមថាចំពោះទីផ្សារវិញគឺលោកយកទៅលក់តាមបណ្តាភោជនីយដ្ឋានធំៗ ដូចជានៅក្នុងក្រុងប៉ោយប៉ែតជាដើម និងធ្វើការលក់តាមប្រព័ន្ធអនឡាញដូចជា ហ្វេសប៊ុក យូធូប តិកតុកជាដើម ដោយលក់ចន្លោះតម្លៃចាប់ពីដប់១៧ទៅ២៥ដុល្លារក្នុងមួយគីឡូក្រាម តាមប្រភេទលេខ១ និងលេខ២។

ជាមួយគ្នានោះលោក លី រតនៈ ក៏បានបង្ហាញអំពីគោលជំហររបស់លោកចង់ឱ្យបងប្អូនកសិករដែលមានបំណងចង់ចាប់យកមុខរបរចិញ្ចឹមបង្កងនេះ អាចធ្វើការទាក់ទងទៅរូបលោកបាន ដើម្បីធ្វើការបង្ហាត់បង្ហាញនូវបច្ចេកទេសមួយចំនួន ក្នុងនោះលោកក៏មានការបង្កាត់នូវពូជសម្រាប់លក់ជូនបងប្អូនកសិករដែលចង់សាកល្បងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលីនេះផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក