ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Jose Mourinho ថាវត្តមានរបស់លោកនៅក្លិប Fenerbahce នឹងបង្កើនចំណាប់អារម្មណ៍លើលីគកំពូលតួកគី

តួកគី៖ លោក Jose Mourinho ដែលជាអ្នកចាត់ការថ្មីនៃក្លិបបាល់ទាត់ Fenerbahce បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ការចុះហត្ថលេខាជាគ្រូបង្វឹក ព្រមទាំងកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់លោកនឹងនាំនូវចំណាប់អារម្មណ៍បន្ថែមទៀតមកកាន់លីគកំពូលតួកគី ដោយអ្នកចាត់ការរូបនេះបញ្ជាក់បន្ថែមថា គោលដៅរបស់លោកគឺចង់ជួយ Fenerbahce ឱ្យឈ្នះពានលីគកំពូលតួកគី Super Lig នារដូវកាលក្រោយ និងជួយឱ្យក្លិបមានកៅអីបង្ហាញខ្លួននៅក្នុងក្របខណ្ឌ Champions League រដូវកាលក្រោយផងដែរ។ 

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Fenerbahce បានប្រកាសពីការមកដល់របស់លោក Jose Mourinho នាថ្ងៃអាទិត្យចុងសប្តាហ៍មុន ជាមួយការសាទរពីសំណាក់អ្នកគាំទ្ររាប់ពាន់នាក់។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានស្ថិតក្នុងស្ថានភាពទំនេរពីការងារចាប់តាំងពីខែមករាមកម្ល៉េះចាប់តាំងពីត្រូវបានក្លិប AS Roma នៃលីគកំពូលអ៊ីតាលីបណ្ដេញចេញពីតំណែង។

និយាយនៅក្នុងសន្និសីទសារព័ត៌៌មានមួយ លោក Jose បញ្ជាក់ថា៖ "រឿងម្យ៉ាងដែលសំខាន់បំផុតគឺ ខ្ញុំបាននាំយកការចាប់អារម្មណ៍មកកាន់លីគកំពូលតួកគី។ អ្នកគាំទ្រជាច្រើននៅអឺរ៉ុបនឹងងាកមកតាមដានលីគតួកគី។ បើមើលទៅ ខ្ញុំមកធ្វើការងារជាមួយក្លិប Fenerbahce ប៉ុន្តែជាក់ស្ដែងខ្ញុំមកធ្វើការងារជាមួយលីគកំពូល និងធ្វើការងារជាមួយវិស័យបាល់ទាត់របស់តួកគី"។ 

គួររំឮកផងដែរថា រដូវកាល ២០២៣/២៤ នៃលីគកំពូលតួកគីបានរសាត់កន្លងទៅដោយភាពចម្រូងចម្រាសកាលពីរដូវកាលមុន ជាមួយនឹងជម្លោះហិង្សាក្នុងការប្រកួតប្រជែងពានលីគកំពូលតួកគីយ៉ាងស្វិតស្វាញរវាងក្លិបធំទាំងពីររបស់តួកគីគឺ Fenerbahce និងគូប្រជែងដ៏ជូរចត់ Galatasaray។ ជាក់ស្ដែងកាលពីរដូវកាលមុន Galatasaray  បានក្លាយជាជើងឯកនៃលីគកំពូលតួកគីយ៉ាងស្វិតស្វាញក្រោយដណ្តើមបានបីពិន្ទុក្នុងការប្រកួតសប្តាហ៍ចុងក្រោយ ខណៈលោក Jose សង្ឃឹមថារដូវកាលក្រោយ លីគកំពូលតួកគីនឹងមានការប្រកួតប្រជែងដ៏ជក់ចិត្តមួយ ខុសប្លែកពីរដូវកាលនេះដែលក្រុមជើងឯក និងក្រុមលេខ ២ មានពិន្ទុដាច់ពីក្រុមលេខ ៣ ដល់ទៅជាង ៣០ពិន្ទុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក