ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឥណ្ឌូណេស៊ីចាប់បានឧក្រិដ្ឋជនភៀសខ្លួនក្នុងបញ្ជីក្រហមរបស់ថៃនៅលើទឹកដីកោះបាលី

ឥណ្ឌូណេស៊ី៖ នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនាម្សិលមិញនេះ មន្រ្តីប៉ូលិសជាន់ខ្ពស់ឥណ្ឌូណេស៊ីប្រកាសថា សមត្ថកិច្ចរបស់ខ្លួនបានធ្វើការបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជនម្នាក់ដែលស្ថិតក្នុងបញ្ជីក្រហមនៃការតាមចាប់ខ្លួន ដែលគេបានគេចខ្លួនចេញពីមន្ទីរឃុំឃាំងប្រទេសថៃកាលពីឆ្នាំមុន។ បើតាមប្រធានទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ឥណ្ឌូណេស៊ីបានបញ្ជាក់ថា ជនសង្ស័យខាងលើមានឈ្មោះ ចៅវ៉ាលីត ថងឌួង (Chaowalit Thongduang) អាយុ ៣៧ឆ្នាំ ត្រូវបានឃាត់ខ្លួននៅលើកោះទេសចរណ៍បាលី។

លោក Wahyu Widada ប្រធានទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មឥណ្ឌូណេស៊ីបញ្ជាក់ថា បុគ្គលដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននេះគឺជាជនភៀសខ្លួនម្នាក់ក្នុងចំណោមអ្នករត់គេចខ្លួនដែលស្ថិតក្នុងបញ្ជីក្រហមរបស់ថៃ ដោយបុគ្គលរូបនេះបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនករណី មុនពេលគេចខ្លួនមកកាន់ប្រទេសឥណ្ឌូណេស៊ីដើម្បីលាក់ខ្លួន។ លោក ចៅវ៉ាលីត ឬត្រូវគេស្គាល់រហស្សនាមថា "Pang Na Node" មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជាច្រើនរួមមានបទឃាតកម្ម និងបទឧក្រិដ្ឋទាក់ទងនឹងគ្រឿងញៀន។ នេះបើយោងតាមអគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនរបស់ប្រទេសថៃ។

ប្រភពពីប្រធានទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មដដែលបញ្ជាក់ថា បុគ្គលដែលត្រូវបានចាប់ខ្លួននេះបានភៀសខ្លួនចេញពីប្រទេសថៃមកកាន់ឥណ្ឌូណេស៊ីកាលពីខែធ្នូ ឆ្នាំ២០២៣ ដោយបានចំណាយពេល ១៧ម៉ោងតាមរយៈកាណូតល្បឿនលឿន។ លោកបានបន្ថែមថា ប៉ូលីសបានរឹបអូសវត្ថុតាងជាច្រើន រួមទាំងអត្តសញ្ញាណប័ណ្ណក្លែងក្លាយ និងសំបុត្រកំណើតក្រោមឈ្មោះ Sulaiman ដែលត្រូវបានចោទប្រកាន់ថាប្រើប្រាស់ដោយ Chaowalit និងសៀវភៅគណនីធនាគារឥណ្ឌូណេស៊ីមួយផងដែរ។

លោក ផានុរ៉ាត់ លូកបុណ្យ (Phanurat Lukboon) អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនរបស់ថៃបានថ្លែងអំណរគុណទៅកាន់អាជ្ញាធរឥណ្ឌូណេស៊ី ចំពោះកិច្ចសហការ និងខិតខំប្រឹងប្រែងរហូតឃាត់ខ្លួនឧក្រិដ្ឋជនរូបនេះបាន។ លោកបញ្ជាក់ថា នៅពេលដែលឧក្រិដ្ឋជនរូបនេះគេចខ្លួនចូលមកទឹកដីឥណ្ឌូណេស៊ី ប្រាកដជាមានអ្នកណាម្នាក់ជាអ្នករៀបចំផែនការ ហើយអាជ្ញាធរថៃ និងឥណ្ឌូណេស៊ីនឹងស៊ើបអង្កេតដើម្បីដឹងថាអ្នកណាជាមេខ្លោងនៅពីក្រោយរឿងទាំងអស់នេះ។ 

គួរឱ្យដឹងថា ឧក្រិដ្ឋជនឈ្មោះ Chaowalit Thongduang បានរត់គេចខ្លួនចេញពីមន្ទីរពេទ្យមួយកន្លែងនៅភាគខាងត្បូងខេត្ត ណាខន ស៊ីថាមរ៉ាត់ (Nakhon Si Thammarat) ក្រោយពេលលោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។ ដោយឡែកកាលពីខែធ្នូឆ្នាំមុន កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថាលោកត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងប៉ុនប៉ងមនុស្សឃាតកាលពីឆ្នាំ២០១៩។ កន្លងមក សមត្ថកិច្ចថៃរាប់រយនាក់បានចូលរួមក្នុងប្រតិបត្តិការតាមចាប់ខ្លួនឧក្រិដ្ឋជនរូបនេះ និងបានចាយលុយប្រមាណជា ១០លានបាត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក