ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មវិធីជិះកង់អង្គរលើកទី២ របស់វិស័យយុត្តិធម៌ប្រមូលបានថវិកា ១,៥០០លានរៀលជួយដល់មូលនិធិគន្ធបុប្ផា

ខេត្តសៀមរាប៖ក្រសួងយុត្តិធម៌ សហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ បានរៀបចំកម្មវិធីជិះកង់អង្គរ លើកទី២ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) កាលពីថ្ងៃទី០១ ខែមិថុនាកន្លងទៅ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោក លោកស្រី ជាមន្ត្រីរាជការក្រសួងយុត្តិធម៌ និងអ្នកពាក់ព័ន្ធក្នុងវិជ្ជាជី​វៈវិស័យយុត្តិធម៌។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា៖ ឆ្លើយតបទៅនឹង “យុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់” ដែលប្រកាសដាក់ចេញដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកម្មវិធីជិះកង់អង្គរលើកទី ២ របស់វិស័យយុត្តិធម៌ រៃអង្គាសថវិការួមចំណែកជួយដល់មូលនិធិគន្ធបុប្ផា។ ថវិកាដែលរៃអង្គាសបានពីវិស័យយុត្តិធម៌ ដើម្បីជួយដល់មូលនិធិគន្ធបុប្ផា បានចំនួន ១៥០០ លានរៀល

សូមជម្រាបជូនថា កម្មវិធី «ជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣)» កាលពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងយុត្តិធម៌ សហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ ប្រមូលថវិកាបានសរុបចំនួន ៥៥៥,០០០,០០០រៀល ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក